ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

«បានកែកំហុសវិលមកកាន់ផ្លូវត្រឹមត្រូវវិញ តើត្រឹមត្រូវដែរឬទេ?»

2019-12-07 18:08:57

នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៩ នេះ ប៉ុស្តិទូរទស្សន៍ CGTN បានផ្សាយនូវឃ្លីបវីឌេអូមួយក្រោមចំណងជើងថា«បានកែកំហុសវិលមកកាន់ផ្លូវត្រឹមត្រូវវិញ តើត្រឹមត្រូវដែរឬទេ?»

ពិធីការនីបានសួរសំណួរថា៖ ចំពោះអ្នកល្មើសច្បាប់កម្រិតស្រាល បើពួកគេមានបំណងចង់កែកំហុសដោយចិត្តស្មោះ ក្រៅតែពីការផ្តល់ឱកាសឱ្យទទួលបាននូវវគ្គបណ្តុះបណ្តាលនិងអប់រំដើម្បីឱ្យចេញផុតពីភាពជ្រុលនិយម តើមានបធ្យោបាយណាល្អជាងនេះដែរឬទេ ? បើសិនពួកគេមានឆន្ទៈរៀននូវជំនាញវិជ្ជាជីវៈថ្មី ដើម្បីអាចត្រឡប់មកកាន់ជីវភាពបែបសាមញ្ញវិញ តើមានមធ្យោបាយផ្សេងដែរឬទេ ?

-- នេះហើយជាការងារដែលចិនបានអនុវត្តក្នុងភូមិភាគ ស៊ីនជាំង (Xinjiang) ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដោយបានចោទប្រកាន់មូលបង្កាច់លើនយោបាយអំពីជនជាតិUygur របស់ចិនបានបំពានសិទ្ធិប្រជាពលរដ្ឋនិងសាសនារបស់ជនជាតិ Uygur ព្រមទាំងមិនអើពើនឹងបុព្វហេតុប្រយុទ្ធប្រឆាំងភេរវកម្មរបស់ចិនទៅវិញ ។ នេះស្មើនឹងថា ជនដែលល្មើសច្បាប់កម្រិតស្រាលនៅអាមេរិកត្រូវធ្វើបង្កឱ្យបម្រើសេវាក្នុងមូលដ្ឋានគឺជាទង្វើខុស។

ចាប់តាំងពីឆ្នាំ ១៩៩០ ដល់ដំណាច់ឆ្នាំ ២០១៦ ភូមិភាគស៊ីនជាំងបានទទួលរងនូវការវាយប្រហារពីអំពើភេរវកកម្មចំនួនរាប់ពាន់ករណី ក្នុងនោះ មានការបំផ្ទុះ ការសម្លាប់និងការដុតបំផ្លាញ ។ ប្រជាជនស្លូតត្រង់ជាច្រើនត្រូវបានសម្លាប់ រួមទាំងប៉ូលិសរាប់រយនាក់ ។ ការវាយប្រហារដែលបង្កការភ្ញាក់ផ្អើលបំផុតបានកើតឡើងនាថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០០៩ នៅក្រុងអ៊ូលូមូឈី ទីរួមខេត្តនៃភូមិភាគស៊ីនជាំង ។ ក្នុងករណីនេះ មានមនុស្ស ១៩៧ នាក់បានស្លាប់និងជាង ១៧០០ នាក់រងរបួស ។

ឧក្រិដ្ឋជនសំខាន់ៗច្បាស់ជានឹងត្រូវដាក់ទណ្ឌកម្មជាដាច់ខាត ។ ចំណែកឯអ្នកទោសផ្សេងទៀតដែលត្រូវគេញុះញង់និងគំរាមកំហែង ហើយមិនបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរនិងមិនបានបំផ្លាញដល់ជិវិតរស់នៅរបស់អ្នកដទៃ ។ តើពួកគេគួរតែធ្វើយ៉ាងដូចម្តេចដើម្បីអាចរួមរស់នៅក្នុងសង្គមឡើងវិញ ?

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ