ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បន្ទប់ពិសោធន៍ជាតិចិនផ្នែកវីឌេអូនិងសំឡេងកម្រិត UHD ដំបូងបង្អស់បានចាប់ផ្តើមសាងសង់នៅទីក្រុងសៀងហៃ

2019-12-07 17:32:28

បន្ទប់ពិសោធន៍ជាតិចិនផ្នែកវីឌេអូនិងសំឡេងកម្រិត UHD ដំបូងបង្អស់បានចាប់ផ្តើមសាងសង់នៅទីក្រុងសៀងហៃ

កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ បន្ទប់ពិសោធន៍សំខាន់ជាតិចិនផ្នែកវីឌេអូនិងសំឡេងកម្រិត UHD (ultra-high-definition) ដំបូងបង្អស់ បានចាប់ផ្តើមសាងសង់នៅទីក្រុងសៀងហៃ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា នេះជាវិធីសំខាន់មួយសម្រាប់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្នុងការជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ “5G+4K/8K+AI ” ក្នុងបំណងក្លាយជាប្រព័ន្ធសារព័ត៌មានដ៏សំខាន់បែបថ្មីឈានមុខលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា បន្ទប់ពិសោធន៍មួយនេះនឹងពឹងផ្អែកលើបរិកាលល្អប្រសើរនៃការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ទីក្រុងសៀងហៃ ក៏ដូចជាធនធានស្រាវជ្រាវបចេ្ចកវិទ្យាលំដាប់ឈានមុខនៃសៀងហៃ ក៏ដូចជាការប្រើប្រាស់យ៉ាងពេញលេញនូវលទ្ធផលនៃបដិវត្តប្រព័ន្ធសារព័ត៌មាន ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើតមូលដ្ឋានគំរូផ្នែកស្រាវជ្រាវនិងអនុវត្តបច្ចេកវិទ្យាលាយបញ្ចូលគ្នារវាងវីឌេអូនិងសំឡេង។

បន្ទប់ពិសោធន៍មួយនេះនឹងសាងសង់ឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយនឹងផ្តោតសំខាន់លើបច្ចេកវិទ្យាកម្រិត UHD សម្រាប់វីឌេអូនិងសំឡេង , ការពិតនិម្មិត(VR) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ។

បន្ទប់ពិសោធន៍មួយនេះនឹងធ្វើការស្រាវជ្រាវមូលដ្ឋាន និងការអនុវត្តជាក់ស្តែងជុំវិញបច្ចេកវិទ្យាសំខាន់ៗនៃប្រព័ន្ធផលិតកម្មនិងផ្សព្វផ្សាយ , ការផ្សាយជាវីឌេអូនិងសំឡេង និងសន្តិសុខនៃវីឌេអូនិងសំឡេងជាដើម។

បន្ទប់ពិសោធន៍មួយនេះនឹងរួមសហប្រតិបត្តិការជាមួយសកលវិទ្យាល័យ Shanghai Jiao Tong University ដើម្បីបង្កើតវេទិកាបណ្តុះបណ្តាលធនធានមនុស្សបែបច្នៃប្រឌិតថ្មីអន្តរជាតិដែលមានលំដាប់ឈានមុខ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ