ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបើកធ្វើសន្និសីទក្រោមអធិបតីភាពលោកស៊ីជីនភីង

2019-12-07 16:15:41

កាលពីថ្ងៃទី ៦ ខែធ្នូ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើសន្និសីទ ដើម្បីវិភាគនិងស្រាវជ្រាវការងារសេដ្ឋកិច្ចឆ្នាំ ២០២០ ព្រមទាំងស្រាវជ្រាវនិងចាត់ចែងការងារកសាងបក្សនិងរដ្ឋាភិបាលស្អាតស្អំនៃបក្សនិងការងារប្រឆាំងអំពើពុករលួយឆ្នាំ ២០២០ ។ លោកស៊ីជីនភីង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាអធិបតីនៃសន្និសីទលើកនេះ ។

អង្គសន្និសីទបានយល់ឃើញថា ចាប់តាំងពីដើមឆ្នាំនេះមក ប្រឈមមុខនឹងសភាពការណ៍ស្មុគស្មាញនៃការកើនឡើងនូវហានិភ័យនិងការប្រកួតប្រជែងទាំងក្នុងនិងក្រៅប្រទេស បក្សនិងរដ្ឋចិនទាំងមូលបានអនុវត្តតាមសេចក្តីសម្រេចចិត្តនិងការចាត់ចែងនៃគណៈកម្មាធិការមជ្ឈិមបក្ស រក្សាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយភាពរឹងមាំនិងស្ថិរភាពជាបន្តបន្ទាប់ ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទទួលបានការវាយទម្លុះថ្មី ធ្វើឱ្យប្រជាជនទទួលបាននូវអារម្មណ៍ទទួលបាន សុភមង្គលនិងសុវត្ថិភាពកាន់តែច្រើន ។

អង្គសន្និសីទបានចង្អុលបង្ហាញថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលសង្គមមានភាពធូរធារដោយគ្រប់ជ្រុងជ្រោយត្រូវបង្កើតឡើងនិងជាឆ្នាំបញ្ចប់ផែនការ ៥ ឆ្នាំ ទី ១៣ យើងនឹងសម្រេចបានគោលដៅតស៊ូសតវត្សរ៍ទី ១ ។ ការធ្វើឱ្យបានល្អនូវការងារសេដ្ឋកិច្ចសម្រាប់ឆ្នាំក្រោយ ត្រូវតែប្រកាន់ខ្ជាប់ការស្វែងរកការអភិវឌ្ឍក្នុងភាពនឹងនរ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពន្លឿនការកសាងប្រព័ន្ធសេដ្ឋកិច្ចទំនើបភាវូបនីយកម្ម និងរក្សាដំណើរការនៃសេដ្ឋកិច្ចក្នុងចន្លោះសមហេតុផល ។

សន្និសីទបានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននិងអនាគត និន្នាការមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលស្វែងរកភាពល្អប្រសើរប្រកបដោយស្ថិរភាពរយៈពេលយូរអង្វែងមិនផ្លាស់ប្តូរនោះទេ ។ ឆ្នាំ ២០២០ ត្រូវតែធានាសម្រេចឱ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រ គោលដៅជាដំណាក់កាលក្នុងការបង្ការនិងគ្រប់គ្រងការបំពុល និងធានាថាមិនមានហានិភ័យហិរញ្ញវត្ថុជាប្រព័ន្ធកើតឡើង ។ បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំរុញបង្កើតរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ដែលប្រកបដោយភាពប៉ះប៉ូវគ្នានិងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លើកកម្ពស់កម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក៏ដូចជាសមត្ថភាពច្នៃប្រឌិតថ្មី កសាងប្រព័ន្ធថ្មីនៃសេដ្ឋកិច្ចបែបបើកទូលាយក្នុងកម្រិតកាន់តែខ្ពស់ ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ