ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិនថ្លែងថា អាមេរិកដាក់សម្ពាធនិងទប់ស្កាត់សហគ្រាសចិនមួយចំនួននៅគ្រប់ទីកន្លែង បានទទួលរងនូវការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសមួយចំនួនដែលមានសច្ចធម៌

2019-12-07 16:04:08

លោកស្រីHua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៦ ខែធ្នូនៅក្រុងប៉េកាំងថា អាមេរិកបានដាក់សម្ពាធនិងទប់ស្កាត់សហគ្រាសចិនមួយចំនួនដោយគ្មានហេតុផលនៅគ្រប់ទីកន្លែង ។ ទង្វើអនុត្តរភាពបែបនេះបានទទួលរងនូវការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសចិននិងប្រទេសផ្សេងទៀតដែលមានសច្ចធម៌ ។

លោកស្រីHua Chunying បានថ្លែងថា ប្រទេសចិនមានឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោកឱ្យកាន់តែស៊ីជម្រៅ និងបូកសរុបពីបទពិសោធន៍ល្អៗក្នុងការកាត់បន្ថយភាពក្រីក្ររបស់ចិន ព្រមទាំងចែករំលែកនូវបទពិសោធន៍ទាំងនេះជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក្នុងន័យរួមវិភាគទានដល់ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពជាយូអង្វែងសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ