ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ខ្សែភាពយន្តឯកសារជាភាសាអង់គ្លេសស្តីពីការប្រឆាំងភេរវកម្មនៅតំបន់ Xinjiang របស់ប្រទេសចិនត្រូវបានចាក់ផ្សាយជាសាធារណៈ

2019-12-07 15:50:18

កាលពីយប់ថ្ងៃទី ៥ ខែធ្នូ ខ្សែភាពយន្តឯកសារជាភាសាអង់គ្លេសក្រោមចំណងជើងថា «Xinjiang របស់ប្រទេសចិន រណសិ្សជួរមុខនៃការប្រឆាំងភេរវកម្ម» ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍និងបណ្តាញទំនាក់ទំនងសង្គមជាច្រើន។ ខ្សែភាពយន្តមួយនេះមានរយៈពេលជាង ៥០ នាទី ចែកចេញជា ៤ ផ្នែក ដោយបានបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវ ភាពឈឺចាប់ក្នុងតំបន់ Xinjiang ដែលបណ្តាលមកពីអំពើភេរវកម្មហិង្សា និងភាពជ្រុលនិយមខាងសាសនា ក៏ដូចជាបានរៀបរាប់នូវយុទ្ធសាស្ត្រប្រឆាំងភេរវកម្មនិងការគ្រប់គ្រង Xinjiang របស់ប្រទេសចិន។

ខ្សែភាពយន្តឯកសារមួយនេះក៏បានបង្ហាញនូវរូបភាពដែលពួកភេរវករចូលរួមហ្វឹកហាត់នៅក្រៅដែន និងខ្សែអាត់សំឡេងរបស់មេខ្លោងក្រៅដែនបញ្ជាឱ្យប្រព្រឹត្តអំពើហិង្សានិងភេរវកម្មក្នុងប្រទេសចិនផងដែរ។

ការអត្ថាធិប្បាយនៃខ្សែភាពយន្តនេះបានបញ្ជាក់ថា រូបភាពដ៏គួរឱ្យភ័យញ័ររន្ធត់ និងឧក្រិដ្ឋកម្មហិង្សាដែលមិនគួរឱ្យជឿទាំងនេះបានបង្ហាញនូវភាពតានតឹងនៃសភាពការណ៍សន្តិសុខក្នុងតំបន់ព្រំដែនភាគខាងលិចរបស់ប្រទេសចិន។ ពេលវាយតម្លៃលើព្រឹត្តិការណ៍ "ថ្ងៃទី ៥ ខែកក្កដា" ដែលើកើតនៅប្រទេសចិន សារព័ត៌មានរបស់ប្រទេសលោកខាងលិចមួយចំនួនបានប្រើប្រាស់ពាក្យវិភាគខុសគ្នារវាងការផ្សព្វផ្សាយព្រឹត្តិការណ៍ដែលកើតឡើងនៅអាមេរិកនា “ថ្ងៃទី ១១ ខែកញ្ញា” ការនេះគឺជាស្តង់ដារពីរ។

អ្នកសិក្សាស្រាវជ្រាវមួយចំនួនបានថ្លែងថា ខ្សែភាពយន្តឯកសារមួយនេះបានបង្ហាញយ៉ាងពេញលេញថាប្រទេសចិនបានប្រឈមមុខនឹងការគំរាមកំហែងពីភេរវកម្មយ៉ាងធ្ងន់ធ្ងរ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ