ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក HanZheng ជួបសន្ទនាជាមួយក្រុមអភិបាលកិច្ចអាណត្តិថ្មីនៃរដ្ឋបាលពិសេសម៉ាកាវ

2019-12-07 15:33:48

លោក HanZheng ជួបសន្ទនាជាមួយក្រុមអភិបាលកិច្ចអាណត្តិថ្មីនៃរដ្ឋបាលពិសេសម៉ាកាវ


ថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងប៉េកាំង លោក Han Zheng ឧបនាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយក្រុមអភិបាលកិច្ចអាណត្តិថ្មីនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។

លោក Han Zheng បានថ្លែងថា រយៈពេល ២០ ឆ្នាំ បន្ទាប់ពីបានត្រឡប់មកមាតុប្រទេសវិញ កិច្ចការងារគ្រប់បែបយ៉ាងនៃម៉ាកាវសុទ្ធតែទទួលបានសិទ្ធផលអស្ចារ្យដ៏ភ្លឺស្វាង ជាការបង្ហាញយ៉ាងពេញលេញនូវការអនុវត្តជាក់ស្តែងដ៏ជោគជ័យនៃគោលការណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរដែលមានលក្ខណៈពិសេសម៉ាកាវ។ លោកសង្ឃឹមថាក្រុមអភិបាលកិច្ចរដ្ឋបាលអាណត្តិថ្មីម៉ាកាវនឹងបំពេញភារកិច្ចដោយគោរពរដ្ឋធម្មនុញ្ញជាតិនិងច្បាប់មូលដ្ឋានដោយម៉ឺងម៉ាត់ ហើយខិតខំតស៊ូគ្នាដើម្បីសម្រេចនូវភាពរុងរឿងនិងស្ថិរភាពនៃម៉ាកាវ។

លោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវអាណត្តិថ្មីបានថ្លែងថា ជំរុញការអនុវត្តយ៉ាងសកម្មនូវ គោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរដែលមានលក្ខណៈពិសេសម៉ាកាវ ដើម្បីបន្តទទួលបានលទ្ធផលថ្មីជាច្រើនទៀតស្របតាមតម្រូវការនៃរដ្ឋាភិបាលមជ្ឈិម៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ