ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កិច្ចសន្ទនាផែ្នកនយោបាយជាន់ខ្ពស់រវាងចិននិងជប៉ុនប្រារព្ធឡើងនៅក្រុងប៉េកាំង

2019-12-07 15:27:28

កាលពីថៃ្ងទី ៦ ខែធ្នូ នៅក្រុងប៉េកាំង លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងជាប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាសហអធិបតីនៃកិច្ចសន្ទនាផែ្នកនយោបាយជាន់ខ្ពស់លើកទី ៧ រវាងចិននិងជប៉ុនជាមួយលោក Shigeru Kitamura ប្រធាននាយកដ្ឋានការពារសន្តិសុខជាតិជប៉ុន។

លោក Yang Jiechi បានថែ្លងថា នៅក្នុងខែមិថុនា ឆ្នាំនេះ លោកប្រធានរដ្ឋចិន ស៊ីជីនភីង និងលោកនាយករដ្ឋមន្រ្តីជប៉ុន អាបេ បានឈានដល់គំនិតឯកភាពគ្នាដ៏សំខាន់មួយក្នុងការកសាងទំនាក់ទំនងរវាងចិននិងជប៉ុនដែលឆ្លើយតបនឹងសេចក្តីតម្រូវការនៃយុគសម័យថ្មី។ការផ្លាស់ប្តូរដ៏ធំធេងនៅលើពិភពលោក កាលានុវត្តន៍ភាពថ្មីនៅតំបន់អាស៊ីនិងយុគសម័យថ្មីរវាងប្រទេសចិននិងជប៉ុនបានផ្តល់នូវលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិនជប៉ុនរយៈពេលវែង។ភាគីទាំងពីរគួរតែពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកផែ្នកនយោបាយ ពង្រឹងនិងពង្រីកនិងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរក្នុងគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅព្រមទាំងគ្រប់គ្រងនិងដោះស្រាយឱ្យបានសមរម្យនូវការវិវាទនិងការខ្វែងគំនិតគ្នា។ភាគីទាំងពីគួរតែប្រកាន់ខ្ជាប់នូវពហុភាគីនិយម ក៏ដូចជាពួតដៃគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលព្រមទាំងរួមគ្នាការពារប្រព័ន្ធអន្ដរជាតិដែលយកអង្គការសហប្រជាជាតិជាស្នូលនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់អង្គការពាណិជ្ជកម្មពិភពលោកជាមូលដ្ឋាន។ភាគីទាំងពីរគួរតែរួមគ្នាលើកកម្ពស់ដំណើរការនៃការធ្វើសមាហរណកម្មផែ្នកសេដ្ឋកិច្ចក្នុងតំបន់និងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវវិបុលភាពនិងវឌ្ឍនភាពនៃតំបន់អាស៊ី។

ភាគីទាំងពីរបានឯកភាពគ្នាថា ទំនាក់ទំនងរវាងចិននិងជប៉ុននាពេលបច្ចុប្បន្ននេះបានរក្សានិន្នាការនៃការអភិវឌ្ឍកាន់តែប្រសើរឡើង។ភាគីទាំងពីរនឹងរួមគ្នាខិតខំប្រឹងប្រែងដើម្បីធានារក្សានូវរបៀបវារៈនយោបាយនិងការទូតដ៏សំខាន់រវាងប្រទេសទាំងពីរឱ្យដំណើរការទៅដោយរលូននៅឆ្នាំក្រោយ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ