ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អតីតអ្នកនយោបាយអន្តរជាតិជាច្រើនគាំទ្រគោលជំហររបស់ចិន និងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សានិងទប់ស្កាត់ភាពចលាចលនៅតំបន់ហុងកុង

2019-12-06 16:01:47

    ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ អតីតអ្នកនយោបាយអន្តរជាតិជាច្រើនដែលបានអញ្ជើញទៅចូលរួម “ វេទិកាអន្តរជាតិCongduឆ្នាំ២០១៩ បានសម្តែងការគាំទ្រចំពោះគោលជំហររបស់រដ្ឋាភិបាលចិន ដោយបានថ្កោលទោសចំពោះឧក្រិដ្ឋកម្មអំពើហិង្សានៅតំបន់ហុងកុង និងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សានិងទប់ស្កាត់ភាពចលាចលនៅតំបន់ហុងកុង ។

    ក្នុងរយៈពេលជាង ៥ ខែកន្លងមកនេះ តំបន់ហុងកុងបានកើតមានឧក្រិដ្ឋកម្មអំពើហិង្សាជ្រុលនិយមជាបន្តបន្ទាប់ បានប៉ះពាល់និងគំរាមកំហែងយ៉ាងខ្លាំងដល់សិទ្ធិសេរីភាពនិងសិទ្ធិមូលដ្ឋានរបស់អ្នកក្រុងហុងកុងជាច្រើន ហើយក៏បានធ្វើឱ្យសេដ្ឋកិច្ចហុងកុងធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ២ ត្រីមាសកន្លងមក ។ ទង្វើអាក្រក់ទាំងនេះបានធ្វើឱ្យអតីតអ្នកនយោបាយអន្តរជាតិជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ គេទាំងឡាយបានឯកភាពនិងគាំទ្រទាំងស្រុងចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍ “ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ “របស់ចិន និងការប្តេជ្ញាចិត្តរបស់ចិនក្នុងការប្រឆាំងកម្លាំងខាងក្រៅទាំងឡើយណាដែលជ្រៀតជ្រែកកិច្ចការតំបន់ហុងកុងដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន ។



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ