ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិនថ្លែងថា កំណើននៃកម្លាំងជាតិចិន គឺជាកំណើននៃកម្លាំងរក្សាសន្តិភាព

2019-12-06 15:59:16

   លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៥ ខែធ្នូថា ឥទ្ធិពលរបស់ចិនបានកើនឡើង ប៉ុន្តែយើងខ្ញុំប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ដូច្នេះ កំណើននៃកម្លាំងជាតិចិន គឺជាកំណើននៃកម្លាំងរក្សាសន្តិភាព និងជាកំណើននៃកម្លាំងយុត្តិធម៌និងសច្ចធម៌ ។

តាមដំណឹងបានឱ្យដឹងថា ទោះបីជាអាមេរិកដាក់សម្ពាធទៅលើប្រទេសអឺរ៉ុបដើម្បីឱ្យពួកគេចាត់ទុកប្រទេសចិនជា “ ការគំរាមកំហែង “ ក្តី ក៏ប៉ុន្តែ សន្និសីទកំពូលនៃអង្គការណាតូបានចេញ « សេចក្តីប្រកាសក្រុងឡុងដ៍ » កាលពីថ្ងៃទី ៤ ខែធ្នូ ដោយមិនបានចាត់ទុកប្រទេសចិនជា “ ការគំរាមកំហែង “ នោះទេ ។ មន្ត្រីការទូតនៃអង្គការណាតូដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ប្រជាជនអឺរ៉ុបភាគច្រើនយល់ឃើញថា នេះមិនសមស្របនឹងផលប្រយោជន៍ជាតិរបស់ខ្លួនទេ ។ អង្គការណាតូបានដឹងហើយថា ប្រទេសចិនជាប្រទេសដែលមានឥទ្ធិពលដ៏សំខាន់មួយ ប៉ុន្តែមិនមែនមានន័យថា ត្រូវចាត់ទុកប្រទេសចិនជាសត្រូវថ្មីនោះឡើយ ។




ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ