ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

រយៈពេល ២០ ឆ្នាំបន្ទាប់ពីបានត្រឡប់មកមាតុប្រទេសវិញ វិសាលភាពនៃទំនាក់ទំនងជាមួយអន្តរជាតិនៃម៉ាកាវកាន់តែធំទូលាយនិងកាន់តែស៊ីជម្រៅ

2019-12-06 15:11:53

ឆ្នាំនេះជាគម្រប់ខួប ២០ ឆ្នាំនៃការត្រឡប់មកមាតុប្រទេសវិញនៃម៉ាកាវ ។ លោក Chui Sai On ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានឱ្យដឹងថា ដោយសារគោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ម៉ាកាវទទួលបានការរីកចម្រើនខ្លាំងក្នុងទំនាក់ទំនងជាមួយអន្តរជាតិ។

រយៈពេល ២០ ឆ្នាំកន្លងមកនេះ ចំនួនអង្គការអន្តរជាតិដែលតំបន់រដ្ឋបាលពិសេសម៉ាកាវបានចូលរួមបានកើនពី ៥១ ឡើងដល់ ១២០ ហើយវិសាលភាពនៃទំនាក់ទំនងជាមួយអន្តរជាតិនៃម៉ាកាវកាន់តែធំទូលាយនិងកាន់តែស៊ីជម្រៅ។ សេដ្ឋកិច្ចតំបន់រដ្ឋបាលពិសេសម៉ាកាវបានអភិវឌ្ឍយ៉ាងខ្លាំង សន្ទស្សន៍សុភមង្គលរបស់អ្នកស្នាក់តំបន់ម៉ាកាវបានបន្តកើនឡើង ហើយកម្រិតអន្តរជាតូបនីយកម្មនៃម៉ាកាវក៏កាន់តែខ្ពស់។

លោក Le Yucheng អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងថា ក្រសួងការបរទេសនឹងបន្តអនុវត្តតាមគោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរឱ្យបានគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ដើម្បីជួយម៉ាកាវធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យដូចជា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហិរញ្ញវត្ថុ ទេសចរណ៍ វប្បធម៌ជាដើម។ ជាមួយគ្នានេះ គាំទ្រម៉ាកាវចូលរួមកសាង "ខ្សែក្រវាត់និងផ្លូវ" ក៏ដូចជាតំបន់មហាឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ