ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បារាំងផ្ទុះកូដកម្មទ្រង់ទ្រាយធំទូទាំងប្រទេស ដើម្បីប្រឆាំងនឹងកំណែទម្រង់នៃរបបចូលនិវត្តន៍របស់រដ្ឋាភិបាល

2019-12-06 15:11:06

ការដង្ហែក្បួន​ដើម្បី​ធ្វើកូដកម្ម​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បារាំង​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃទី៥​ខែធ្នូ​ បណ្តាលឱ្យ​ចរាចរណ៍​ត្រូវ​ជាប់គាំង​ទាំងស្រុង ​។ បាតុករ​អំពើហិង្សា​មួយចំនួន​បាន​​ប៉ះទង្គិច​ជាមួយ​ផ្នែកប៉ូលិស​ ហើយ​ផ្នែកប៉ូលិស​ប្រកាសថា​បានចាប់ខ្លួន​មនុស្ស​ជាង​១០០នាក់ ។​ តាមស្ថិតិនៃ​ក្រសួង​មហាផ្ទៃ​របស់​បារាំង​បាន​ឱ្យដឹងថា ​ថ្ងៃដដែល ​មាន​ទីក្រុង​លើសពី​៧០​មាន​ការធ្វើបាតុកម្ម​​ដើម្បី​ប្រឆាំងនឹង​កំណែទម្រង់​នៃរបប​ចូលនិវត្តន៍​របស់​រដ្ឋាភិបាល​បារាំង​ដែលមាន​ប្រជាជន​លើសពី​៨សែននាក់ ​ប៉ុន្តែ​សហជីព​បារាំង​បានថ្លែងថា ​ចំនួន​មនុស្ស​គឺមាន​ដល់១លាន​៥សែន​នាក់ ។

    វិមាន​ Elysee​ ដែលជា​ទីស្តីការ​ប្រធានាធិបតី​បារាំងបាន​ចេញ​សេចក្តីថ្លែងការណ៍​មួយថា​ លោក​ Macron ​ប្រធានាធិបតី​បារាំង​នៅតែ​ទទូចឱ្យធ្វើ​កំណែទម្រង់​ ប៉ុន្តែ​លោក​រីករាយ​​ស្តាប់និង​ធ្វើ​ការពិគ្រោះ​ពិភាក្សា ។ ​លោក ​Edouard ​Philippe​ នាយករដ្ឋមន្ត្រី​បារាំងនឹង​ប្រកាស​រចនាសម្ព័ន្ធ​ទូទៅនៃ​កំណែទម្រង់​នៃរបប​ចូលនិវត្តន៍​នៅសប្តាហ៍​ក្រោយ ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ