ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកឡឹយូឆឹង អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនថ្លែងថា នឹងកាត់ផ្តាច់ដៃខ្មៅដែលលូកមកកាន់ពួកយើងឱ្យបាន

2019-12-06 15:09:53

កាលពី​ថ្ងៃទី៥​ខែធ្នូ ​លោក​ឡឹយូឆឹង​ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន​បាន​ចូលរួម​ពិធីបដិសណ្ឋារកិច្ច​នៃ​ខួបគម្រប់​២០ឆ្នាំ​នៃ​ការបង្កើត​ការិយាល័យ​ស្នងការ​ពិសេស​របស់​ក្រសួង​ការបរទេសចិន​ប្រចាំនៅ​តំបន់ម៉ាកាវ​និងថ្លែង​សុន្ទរកថា​នៅតំបន់​ម៉ាកាវ ។

លោក​ឡឹយូឆឹង​បាន​ថ្លែងថា កម្លាំង​អន្តរជាតិ​ដែល​ប្រឆាំង​ប្រទេសចិន​​មួយចំនួន​មិនចង់​ឃើញ​ការអភិវឌ្ឍ​របស់ចិន​ មិនចង់​ឃើញ​ភាពជោគជ័យ​នៃ​ការអនុវត្ត​គោលការណ៍​ ប្រទេសមួយ​​ប្រព័ន្ធ​គ្រប់គ្រងពីរ​ មិនចង់​ឃើញ​ប្រជាជនចិន​មានជីវភាព​ល្អប្រសើរ ។ ​ដូច្នេះ​ បានបង្ក​រឿងហេតុ​លើបញ្ហា​តំបន់ហុងកុង​ ភូមិភាគ​ស៊ីនជាំង​និងតំបន់​តៃវ៉ាន់ជាដើម​តាម​គ្រប់​មធ្យោបាយ​ ។ ​ប្រជាជនចិន​ទាំងអស់​នឹង​សាមគ្គីគ្នា​ តស៊ូយ៉ាង​ស្វិតស្វាញ​កាត់ផ្តាច់​ដៃខ្មៅ​ដែល​លូក​មកកាន់​ពួកយើង​ឱ្យបាន​ ហើយ​បន្ត​គាំពារ​គោលការណ៍​ ប្រទេស​មួយ​​ប្រព័ន្ធ​គ្រប់គ្រងពីរ​ ជាដាច់ខាត​ ព្រមទាំង​ការពារ​អធិបតេយ្យភាព​ ឯករាជ្យភាព​និង​បូរណភាព​ដែនដី​ជាតិជា​ដាច់ខាត ។

    លោក​ឡឹយូឆឹង​បាន​គូសបញ្ជាក់ថា​ ប្រទេសចិន​បច្ចុប្បន្ននេះ​ គឺមាន​ទំនុកចិត្ត​និង​សមត្ថភាព​ពេញលេញ​ក្នុង​ការបំផ្លាញ​ឧបាយកល​ដែល​ប៉ុនប៉ង​បំផ្លាញ​ភាពបង្រួបបង្រួម​ សាមគ្គីភាព​ជនជាតិ​និងទប់ស្កាត់​ការអភិវឌ្ឍ​រីកចម្រើន​របស់ចិន ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ