ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ឥស្សរជននៃមជ្ឈដ្ឋានពាណិជ្ជកម្មអាមេរិកថែ្លងថា រូបមន្តអភិបាលកិច្ចរបស់ប្រទេសចិនឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព

2019-12-06 15:05:18

បន្ទាប់ពីការស្រាវជ្រាវជាច្រើនឆ្នាំ ប្រទេសចិនបានបង្កើតនូវរូបមន្តអភិបាលកិច្ចសម្រាប់ខ្លួនឯងដែលបានឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជនចិនប្រកបដោយប្រសិទ្ធភាព។លោក Peter Walker ជាដៃគូជាន់ខ្ពស់កិត្តិយសរបស់ក្រុមហ៊ុន Mckinsey ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ដ៏ល្បីល្បាញមួយលើពិភពលោក បានពោលដូច្នេះនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារព័ត៌មានស៊ីនហួនៅទីក្រុងញូវយ៉ក។

លោក Peter Walker ជឿជាក់ថា នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានការយល់ច្រឡំអំពីប្រទេសចិន។រដ្ឋាភិបាលចិនតែងតែយកចិត្តទុកដាក់ជាអាទិភាពលើការការពារផលប្រយោជន៍ជាតិនិងប្រជាជន ហើយបានបញ្ជាក់ជាច្រើនលើកអំពីចំណុចនេះលើឆាកអន្តរជាតិ។ក្នុងវិស័យអភិបាលកិច្ចសង្គម រាល់កំណែទម្រង់និងសកម្មភាពទាំងអស់របស់ប្រទេសចិនធ្វើឡើងក្នុងគោលបំណង ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនចិនកាន់តែប្រសើរឡើង។ចំណុចនេះជាអ្នកដែលអាមេរិកមិនបានស្វែងយល់និងទទួលស្គាល់ឡើយ។

លោក Peter Walker បានថែ្លងថា សហរដ្ឋអាមេរិកគួរតែព្យាយាមស្វែងយល់ពីប្រទេសចិន។ប្រទេសចិនតែងតែស្វែងរកគំនិតតម្លៃប្រកបដោយភាពចុះសម្រុងគ្នានិងឈ្នះ-ឈ្នះ។សហរដ្ឋអាមេរិកគួរតែស្វែងរកវិធីសហការជាមួយប្រទេសចិននិងបង្កើតកាលានុវត្តនភាពដើម្បីសម្រេចបាននូវភាពឈ្នះឈ្នះក្នុងន័យ ផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ