ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

រដ្ឋមន្រ្តី​ការ​បរទេស​ចិន​ថ្លែងថា ​រាល់​ការ​ប៉ុនប៉ង​ដើម្បី​ទប់ស្កាត់ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​មុខ​ជា​នឹង​បរាជ័យ​នៅ​ទី​បំផុត

2019-12-06 14:46:21

    កាល​ពី​ថ្ងៃ​ទី​៥ខែ​ធ្នូតាម​ម៉ោងក្នុង​តំបន់ ​លោក​Wangyiសមាជិក​ក្រុម​ប្រឹក្សាកិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិនបាន​ថ្លែងថា ​ប្រទេស​ចិន​ទទួលបាន​សមិទ្ធផលនៃ​ការ​អភិវឌ្ឍដែល​ធ្វើ​ឱ្យ​ពិភពលោកកោតសរសើរ​គឺ​ដោយ​សារ​បាន​ដើរតាម​ផ្លូវ​អភិវឌ្ឍន៍​ដ៏​ត្រឹមត្រូវមួយ ​ផ្លូវ​នេះ​គឺ​ផ្លូវ​សង្គម​និយម​ប្រកប​ដោយ​លក្ខណៈពិសេស​ចិនក្រោម​ការ​ដឹកនាំ​នៃ​បក្ស​កុម្មុនិស្តចិន។ផ្លូវ​នេះ​មិន​ត្រឹម​តែ​ទទួលបាន​នូវ​ការ​គាំទ្រ​ដ៏​ស្មោះអស់​ពី​ដួងចិត្ត​ពី​ប្រជាជន​ចិន​ប៉ុណ្ណោះទេ ថែម​ទាំងទទួល​បាន​នូវ​ការ​យល់ដឹង​​និង​ការ​ស្វាគមន៍​ពី​បណ្តា​ប្រទេស​កាន់តែ​ច្រើន​លើ​ពិភពលោកជា​រៀងរាល់ថ្ងៃ​ផងដែរ។

    ​លោក​Wangyiបន្តថា ​ជា​ការ​ពិត​ មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ចង់​ឱ្យ​ប្រទេស​ចិន​ទទួល​ជោគជ័យ​នោះ​ទេ ​មាន​កម្លាំង​មួយ​ចំនួន​ហ៊ាន​ធ្វើ​អ្វី​គ្រប់បែប​យ៉ាង​ដើម្បី​លាប​ពណ៌​ទៅ​លើ​ប្រទេស​ចិន ​បង្ខូចកិតិយស​ប្រទេស​ចិនរហូត​ដល់​ឃោសនា​ទប់ស្កាត់ប្រទេស​។ការនេះ​មិន​ត្រឹម​តែជា​ការ​រើសអើងផ្នែក​មនោគមវិជ្ជាប៉ុណ្ណោះ​ទេ ​ថែមទាំង​ជា​ភាព​ក្រអឺត​ក្រទម​នៃ​អំណាចនយោបាយទៀត​ផង។ប៉ុន្តែ ​ការ​ប៉ុនប៉ងទាំង​អស់​នេះ​សុទ្ធតែ​នឹង​ទទួលបរាជ័យ​នៅ​ទី​បំផុត​មិនខាន។ផ្លូវ​អភិវឌ្ឍន៍​នៃ​ប្រទេស​ចិន​ត្រូវ​ជ្រើសរើស​ដោយ​ប្រទេស​ចិន ​មុខជា​នឹង​ដើរតាម​ផ្លូវនេះ​តទៅ​ទៀត​ហើយថា​នឹង​កាន់តែ​ទូលំទូលាយ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ