ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មចិន​បានថ្លែងថា ​ការ​ពិនិត្យ​លើ​ឯកសារ​ច្បាប់​ស្តីពីRCEPចាប់​ផ្តើម​ដំណើរការ​ក្នុង​សប្តាហ៍​នេះ​ហើយ

2019-12-06 14:45:01

     លោកGaofengអ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៥ខែ​ធ្នូ​ថា​ ​ការ​ពិនិត្យ​លើ​ឯកសារ​ច្បាប់​ស្តីពី​កិច្ច​ព្រមព្រៀង​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ហៅកាត់ថា​RCEPបាន​ចាប់​ផ្តើម​ដំណើរការ​ក្នុង​សប្តាហ៍​នេះ​ហើយ ​បណ្តា​ភាគី​នានា​បាន​ស្វាគមន៍​ប្រទេស​ឥណ្ឌា​ចូលរួម​ក្នុង​ពេល​ឆាប់ៗ។

      លោកGaofengបាន​ថ្លែងថា ​គ្រប់ភាគី​នានា​នឹង​បន្ត​រក្សា​ការ​ទាក់ទង​គ្នា​និង​ពិគ្រោះពិភាក្សា​គ្នា​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ឥណ្ឌា ​ដើម្បី​​ដោះស្រាយបញ្ហា​មួយ​ចំនួន​ដែល​ជា​កង្វល់​របស់​ប្រទេស​ឥណ្ឌា​តាម​រយៈ​មធ្យោបាយ​ដែល​បណ្តាភាគី​នានា​អាច​ទទួល​យក​បាន។​ពេល​បច្ចុប្បន្ននេះ ​ការ​ពិនិត្យ​លើ​ឯកសារ​ច្បាប់កំពុង​ដំណើរការ​ហើយ​នៅ​រដ្ឋធានី​ឥណ្ឌូណេស៊ី។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ