ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក វ៉ាងយី ថែ្លងថា ទន្ទឹមនឹងប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួនឯង ប្រទេសចិនក៏បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍពិភពលោកផងដែរ

2019-12-06 14:04:43

កាលពីថ្ងៃទី ៥ ខែធ្នូ តាមម៉ោងនៅក្នុងតំបន់ លោក វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថែ្លងអំឡុងពេលធ្វើការផ្លាស់ប្តូរមតិគ្នាជាមួយឥស្សរជនមិត្តភាពមកពីគ្រប់មជ្ឈដ្ឋាននៃកូរ៉េខាងត្បូងនៅក្នុងទីក្រុងសេអ៊ូលថា ឆ្នាំនេះ គឺជាខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន ប្រទេសចិនបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍពិភពលោក ទន្ទឹមនឹងប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួនផងដែរ។

លោក វ៉ាងយី បានចង្អុលបង្ហាញថា អត្រាចូលរួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកលើសពី ៣០ ភាគរយអស់រយៈពេលជាច្រើនឆ្នាំដែលបានក្លាយជាក្បាលម៉ាស៊ីនជំរុញដ៏សំខាន់មួយសម្រាប់កំណើនពិភពលោកទាំងមូល។ប្រទេសចិនសម្រេចបាននូវការធ្វើឱ្យប្រជាជនចំនួន ៨៥០ លាននាក់ចេញផុតពីភាពក្រីក្រ ហើយអត្រាចូលរួមចំណែករបស់ខ្លួនក្នុងការកាត់បន្ថយភាពក្រីក្រទូទាំងពិភពលោកបានលើសពី ៧០ ភាគរយដែលបានបង្កើតនូវអព្ភូតហេតុដ៏អស្ចារ្យសម្រាប់វឌ្ឍនភាពនៃមនុស្សជាតិ។ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ការកើនឡើងនៃផ្ទៃដីពណ៌បៃតងរបស់ប្រទេសចិនមានចំនួនច្រើនជាង ២៥ ភាគរយនៃចំនួនសរុបរបស់ពិភពលោកទាំងមូលនិងជាកម្លាំងដ៏សំខាន់ក្នុងការកសាងអេកូបរិស្ថានរបស់ពិភពលោកផងដែរ។ការបំភាយកាបូនរបស់ចិនក្នុងឆ្នាំ ២០១៨ បានថយចុះ ៤៥,៨ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០០៥ ហើយការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសហគមន៍អន្តរជាតិក៏ត្រូវបានសម្រេចមុនពេលកំណត់ដែលបានចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ