ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សំណង់រោងចក្រផលិតប្រេងកាតលើសមុទ្រលំដាប់ពិភពលោកចំណុះអតិបរិមា ៣ សែន ៥ ម៉ឺនតោនត្រូវបានប្រគល់ឱ្យប្រេស៊ីល

2019-12-05 17:11:36

សំណង់ផលិតប្រេងកាតលើសមុទ្រដែលកសាងឡើងដោយប្រទេសចិន គឺP70 ត្រូវបានប្រគល់ឱ្យម្ចាស់គម្រោងនៃប្រេស៊ីលនៅក្រុងQingdaoប្រទេសចិនកាលពីថ្ងៃទី ៤ ខែធ្នូ ។ វានឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងចិននិងបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវថែមមួយកម្រិតទៀត ។

P70 មានបណ្តោយប្រវែងជាង ៣០០ ម៉ែត្រនិងទទឹងប្រហែល ៧៤ ម៉ែត្រ អាចដំណើរការក្នុងជម្រៅទឹក ២២០០ ម៉ែត្រ ហើយចំណុះគឺ៣ សែន ៥ ម៉ឺនតោន គឺជាសំណង់ផលិតនិងផ្ទុកប្រេងចំណុះជាតោនធំបំផុតលើពិភពលោក ត្រូវបានគេហៅថារោងចក្រប្រេងកាតលើសមុទ្រ ។ P70 នឹងត្រូវប្រើប្រាស់នៅតំបន់ប្រេង Santosនៅលំហសមុទ្រភាគអាគ្នេយ៍ប្រេស៊ីល ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ