ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សមាគមសិក្សាស្រាវជ្រាវសិទ្ធិមនុស្សរបស់ប្រទេសចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយស្តីពីការអនុម័តលើសេចក្តីព្រាងច្បាប់របស់សភាអាមេរិកពាក់ព័ន្ធនឹងភូមិភាគXinjiang

2019-12-05 16:17:22

សមាគមសិក្សាស្រាវជ្រាវសិទ្ធិមនុស្សរបស់ប្រទេសចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដើម្បីប្រឆាំងយ៉ាងម៉ឺងម៉ាត់និងតវ៉ាយ៉ាងខ្លាំងចំពោះការដែលរដ្ឋសភាអាមេរិកបានអនុម័តលើ “សេចក្តីព្រាងច្បាប់ស្តីពីគោលនយោបាយសិទ្ធិមនុស្សជនជាតិ Uygur ឆ្នាំ២០១៩ ” ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៩០ រៀងមក ពួកកម្លាំងហិង្សាភេរវកម្ម កម្លាំងបំបែកបំបាក់ជនជាតិ និងកម្លាំងជ្រុលនិយមខាងសាសនាបានប្រព្រឹត្តឧក្រិដ្ឋកម្មនិងអំពើហិង្សាភេរវកម្មរាប់ពាន់ករណីក្នុងភូមិភាគ Xinjiang ប្រទេសចិនជាបន្តបន្ទាប់ បានបណ្តាលឱ្យប្រជាជនច្រើនលើសលុបបានបាត់បង់ជីវិត រួមទាំងប៉ូលិសរាប់រយនាក់ក៏បានស្លាប់បាត់បង់ជីវិតផងដែរ។ ម្យ៉ាងវិញទៀតទ្រព្យសម្បត្តិដែលត្រូវបានបំផ្លិចបំផ្លាញគឺមិនអាចគណនាបាននោះទេ។ដូច្នេះហើយ ភូមិភាគ Xinjiang របស់ប្រទេសចិនបានបង្ក្រាបអំពើភេរវកម្មអនុលោមតាមច្បាប់និងបទប្បញ្ញត្តិរបស់ប្រទេស ក៏ដូចជាសន្ធិសញ្ញាមានពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ។ ជាមួយគ្នានោះ ក៏បានចាប់ផ្តើមបំពេញការងារលុបបំបាត់ភាពជ្រុលនិយមតាមរយៈការបង្កើតមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង Xinjiang បានបញ្ឈប់ប្រកបដោយប្រសិទ្ធិភាពនូវនិន្នាការនៃការកើតមានសកម្មភាពភេរវកម្មជាញឹកញាប់ ព្រមទាំងបានធានារ៉ាប់រ៉ងជាអតិបរមាដល់សិទ្ធិមូលដ្ឋានរបស់បណ្តាប្រជាជនគ្រប់ជនជាតិនៅតំបន់ ដូចជាសិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ជាដើម។ ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សានិងជ្រុលនិយមនៃតំបន់Xinjiang ប្រទេសចិន ជាផ្នែកដ៏សំខាន់មួយនៃការងារប្រឆាំងភេរវកម្មអន្តរជាតិ បានផ្តល់វិភាគទានយ៉ាងសំខាន់និងផ្តល់នូវបទពិសោធដ៏មានប្រយោជន៍ដល់ការប្រឆាំងភេរវកម្មអន្តរជាតិ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ