ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកCuiShianប្រធានរដ្ឋបាលនៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវថ្លែងថា ​ការផ្តល់​ការ​គាំទ្រ​ពី​ប្រទេស​ជាតិគឺ​ធ្វើ​ឱ្យ​ជនរួមជាតិ​ម៉ាកាវ​មាន​ជំនឿចិត្ត​ខ្លាំង​បំផុត

2019-12-05 16:05:24

ក្នុង​ឱកាស​ខួប​គម្រប់​២០ឆ្នាំ​នៃ​ការ​វិល​ត្រឡប់​របស់​ម៉ាកាវ​មក​កាន់​មាតុភូមិវិញ ​លោក​​Cuishianប្រធានរដ្ឋបាលនៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវថ្លែងពេល​ទទួល​សម្ភាស៍​ពិសេស​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហ្វួចិន​ថា ​ចិន​ម៉ាកាវ​ទទួល​បាន​​សមិទ្ធផល​ធំធេង​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ។ភាព​ស្នូល​នៃ​ភាព​ជោគជ័យ​របស់​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​គឺ​ម៉ាកាវ​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញជាតិ​និង​ច្បាប់​មូលដ្ឋាន​យ៉ាង​ម៉ឺងម៉ាត់ ​ដូចជា​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​ ​ជនជាតិម៉ាកាវ​គ្រប់គ្រង​ម៉ាកាវ​ ​ហើយ​ការ​គ្រប់គ្រង​ដោយ​ស្វ័យភាព​ខ្ពស់ត្រូវបាន​អនុវត្ត​ដោយ​មាន​ប្រសិទ្ធិភាព​នៅ​ម៉ាកាវ។លោកបាន​ថ្លែង​ថា ​មាតុប្រទេស​ជា​ខែល​ដ៏​រឹងមាំបំផុតរបស់​យើង​ដែល​អាច​គាំទ្រ​ម៉ាកាវ​អភិវឌ្ឍ​ទៅ​មុខ។

លោក​បន្តថា ​មិនថា​ទោះបី​ជួប​បញ្ហា​លំបាក​ក្នុង​ដំណើរ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច ឬក៏​មហន្តរាយធម្មជាតិ​កម្រ​កើត​មាន​ក្នុង​ប្រវត្តិសាស្រ្ត​ក្តី ​រដ្ឋាភិបាល​មជ្ឈិមតែងតែ​ផ្តល់ក្តី​ព្រួយ​បារម្ភ​និង​ការ​គាំទ្រដល់​ម៉ាកាវ ​ដោយ​ជួយ​ម៉ាកាវឆ្លង​ការ​លំបាក​ដោយ​រលូន។ម៉ាកាវ​នឹង​បន្ត​ប្រើប្រាស់​គោលនយោបាយ​ដែល​រដ្ឋាភិបាល​មជ្ឈិម​បាន​ផ្តល់​ឱ្យ​ ​ចូលរួម​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​យ៉ាង​សកម្មដើម្បី​សម្រេច​ការ​អភិវឌ្ឍដោយ​ចីរភាព។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ