ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Cui Tiankai ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិករំពឹងថា សហរដ្ឋអាមេរិកនឹងធ្វើការជ្រើសរើសដោយសមហេតុផលនិងឆ្លាតវៃលើបញ្ហាមូលដ្ឋាន ដូចជាទំនាក់ទំនងរវាងចិននិងអាមេរិកជាដើ

2019-12-05 15:38:09

លោក Cui Tiankai ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានថែ្លងនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ៤ ខែធ្នូ ថា លោករំពឹងថា សហរដ្ឋអាមេរិកនឹងធ្វើការជ្រើសរើសដោយសមហេតុផលនិងឆ្លាតវៃលើបញ្ហាមូលដ្ឋាន ដូចជាទំនាក់ទំនងរវាងចិននិងអាមេរិកជាដើម។

លោក Cui Tiankai បានពោលដូច្នេះអំឡុងពេលលោកបានថ្លែងសុន្ទរកថាក្នុងពិធីជប់លៀងប្រចាំឆ្នាំ ២០១៩ របស់គណៈកម្មាធិការពាណិជ្ជកម្មរវាងអាមេរិកនិងចិននាថ្ងៃដដែល។លោកបានថែ្លងថា ទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងស្ថិតនៅដំណាក់កាលដ៏សំខាន់នាពេលបច្ចុប្បន្ននេះ។ក្រុមសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា។

លោក Cui Tiankai បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ប្រទេសចិន គឺយកឈ្នះខ្លួនឯងមិនមែនដើម្បីជំនួសអ្នកដទៃនោះទេ។ប្រទេសចិនដែលជាប្រទេសកំពុងអភិវឌ្ឍន៍នឹងបន្តចូលរួមវិភាគទានកាន់តែច្រើនដល់វឌ្ឍនភាពនៃមនុស្សជាតិ។ប្រទេសចិនទន្ទឹងរង់ចាំរួមសហការជាមួយសហរដ្ឋអាមេរិកដើម្បីរួមគ្នាកសាងទំនាក់ទំនងរវាងចិននិងអាមេរិកដោយផ្អែកលើការសម្របសម្រួល កិច្ចសហប្រតិបត្តិការនិងស្ថិរភាព៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ