ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកហានចឹង ឧបនាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយលោក Darren W.Woods ប្រធានក្រុមប្រឹក្សាភិបាលនិងជា CEO នៃក្រុមហ៊ុន Exxon Mobil របស់សហរដ្ឋអាមេរិក

2019-12-05 15:37:43

កាលពី​ថ្ងៃទី៣​ខែធ្នូ ​លោក​ហានចឹង​ ឧបនាយករដ្ឋមន្ត្រី​ចិនបាន​ជួបសន្ទនា​ជាមួយ​លោក ​Darren ​W.Woods ​ប្រធាន​ក្រុមប្រឹក្សាភិបាល​និងជា CEO​ នៃក្រុមហ៊ុន ​Exxon ​Mobil​ របស់​សហរដ្ឋអាមេរិក​នៅក្រុង​ប៉េកាំង ។

លោក​ហានចឹង​បានថ្លែងថា ​និន្នាការ​រីកចម្រើន​យ៉ាង​ល្អប្រសើរនៃ​សេដ្ឋកិច្ច​ប្រទេសចិន​មិន​ផ្លាស់ប្តូរទេ ​ហើយ​ចិននឹងផ្តល់​នូវ​លំហទីផ្សារ​និងឱកាស​វិនិយោគ​កាន់តែ​ច្រើនឡើងៗ​សម្រាប់​សហគ្រាសទុន​អន្តរជាតិ ។ ​ប្រទេសចិន​ជាអ្នកគាំទ្រ​ដ៏រឹងមាំនៃ​សកលភាវូបនីយកម្ម​ ​ហើយចិន​នឹងបន្ត​ជំរុញ​ការកសាង​បរិយាកាស​ពាណិជ្ជកម្ម​នៃ​ការធ្វើ​ទីផ្សារ​ភាវូបនីយកម្ម ​នីតិភាវូបនីយកម្ម​និង​សកលភាវូបនីយកម្ម​ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការវិនិយោគ​អន្តរជាតិ ។

    លោក​ Darren​ W.Woods ​បានថ្លែងថា​ ការអភិវឌ្ឍនៃ​សេដ្ឋកិច្ច​ប្រទេសចិន​ទទួលបាន​សមិទ្ធផល​យ៉ាងធំធេង ​ហើយ​​លំហកំណើន​​​នៅពេល​អនាគត​មាន​លក្ខណៈ​ទូលំទូលាយ​ ។ ​លោក ​Darren ​W.Woods ​ពោរពេញ​ទៅដោយ​ទំនុកចិត្ត​ចំពោះ​ការវិនិយោគ​​នៅ​ប្រទេសចិន​ដោយនឹង​ពង្រឹងនិង​ពង្រីក​​​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​និងស៊ីជម្រៅ​ជាមួយ​ភាគីចិន​ថែមមួយ​កម្រិតទៀត ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ