ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេស​ចិន​និង​រុស្ស៊ីធ្វើ​កិច្ច​ពិភាក្សាស្តីពី​យុទ្ធសាស្រ្ត​សន្តិសុខ​វគ្គទី​១៥

2019-12-05 15:36:08

កិច្ច​ពិភាក្សា​ស្តីពី​យុទ្ធសាស្រ្តសន្តិសុខ​វគ្គទី​១៥រវាង​ចិន​និង​រុស្ស៊ី​បាន​ធ្វើ​នៅ​ទី​ក្រុង​Shanghaiកាល​ពី​ថ្ងៃ​ទី​៤ខែ​ធ្នូ។ភាគី​ទាំង​ពីរបាន​ផ្លាស់​ប្តូរ​មតិ​គ្នា​យ៉ាង​ស៊ីជម្រៅជុំវិញ​ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ីក្នុង​យុគសម័យ​ថ្មី ​កិច្ចការ​អន្តរជាតិ​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិកនិង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​យោធា ​ហើយ​បាន​ឈានដល់​មតិឯកភាពគ្នា​យ៉ាង​ទូលំទូលាយ។

  ​ភាគីទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ធ្វើ​ឱ្យ​ជិតស្និទ្ធនូវ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត ​ប្រឆាំង​យ៉ាង​ដាច់ខាត​នូវ​ការ​ជ្រៀតជ្រែកមក​ពី​ខាង​ក្រៅ ​និង​ប្រកាន់ខ្ជាប់​ការ​គាំទ្រ​នូវ​ផលប្រយោជន៍​ជា​ស្នូល​រវាង​គ្នាដើម្បី​គាំពារ​សន្តិសុខ​នយោបាយ​និង​ប្រព័ន្ធ​រវាង​ប្រទេស​ទាំង​ពីរ។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បន្ត​គាំពារ​និង​អនុវត្ត​ពហុភាគី​និយម​ជា​ទិស​អភិវឌ្ឍន៍​ដ៏​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ​បន្ត​ប្រឆាំង​ឯកតោភាគីនិយម​និងទង្វើ​ជាន់ឈ្លី​ជា​ដាច់ខាត ​រួម​គ្នា​ជំរុញ​សន្តិភាព ​ស្ថិរភាព​និង​ភាព​វិបុលភាព​អន្តរជាតិ​និង​តំបន់​។ភាគី​ទាំង​ពីរ​នឹង​ពួតដៃគ្នា​ដើម្បី​គាំពារ​ស្ថិរភាព​យុទ្ធសាស្រ្ត​ទូទាំង​ពិភពលោកនិង​ប្រឆាំង​ការ​អភិវឌ្ឍ​របស់​អាមេរិក​លើ​ប្រព័ន្ធមីស៊ីល​ប្រឆាំង​ប៉ាឡេស្ទីក​ពិភពលោក​និង​ការ​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​លុបបំបាត់គ្រាប់​មីស៊ីលរយៈ​ចម្ងាយ​ខ្លី​និង​មធ្យម​រវាង​សហរដ្ឋ​អាមេរិក​និង​អតីតសហភាព​សូវៀត។ភាគី​ទាំង​ពីរ​នឹង​បន្ត​ជំរុញ​ដំណោះស្រាយ​តាម​នយោបាយ​ទៅ​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ ​នុយគ្លែអែរអ៊ីរ៉ង់ ​អាហ្វហ្កានីស្ថាននិង​វ៉េណេស៊ុយអេឡាជា​ដើម។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ