ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងហុងកុងដែលបំផ្លាញផលប្រយោជន៍អ្នកដទៃនិងខ្លួនឯងមុខជានឹងបរាជ័យមិនខាន

2019-12-05 15:23:13

ពេលកន្លងទៅថ្មីៗនេះ ភាគីអាមេរិកមិនអើពើចំពោះការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ភាគីចិន ដោយបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហុងកុងដើម្បីឱ្យទៅជាច្បាប់យ៉ាងពេញលេញ ។ ទង្វើរបស់ភាគីអាមេរិកនេះបានបំផ្លាញវិបុលភាពនិងស្ថិរភាពហុងកុងនិងផលប្រយោជន៍របស់ភាគីអាមេរិកនិងសហគមន៍អន្តរជាតិ ។ ប្រឈមមុខនឹងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលនិងប្រជាជនចិនក្នុងការការពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍជាតិ ការប៉ុនប៉ងដ៏អាក្រក់របស់ភាគីអាមេរិកដែលចង់បំផ្លាញហុងកុងនិងទប់ស្កាត់ការអភិវឌ្ឍនៃប្រទេសចិនដាច់ខាតមិនជោគជ័យឡើយ ។

ចាប់តាំងពីរដ្ឋាភិបាលអាមេរិកអាណត្តិនេះឡើងកាន់តំណែងមក អ្នកនយោបាយប្រឆាំងប្រទេសចិនមួយចំនួនតែងតែទប់ស្កាត់ប្រទេសចិនដោយឈរលើគំនិតសង្គ្រាមត្រជាក់និងអនុត្តរភាពនិយម ហើយមើលស្រាលចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រជាជនចិនក្នុងការគាំពារវិបុលភាពនិងស្ថិរភាពហុងកុង ព្រមទាំងបានម់លស្រាលចំពោះសមត្ថភាពនិងមធ្យោបាយរបស់ប្រជាជនចិនក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍ជាតិ ។ ដើម្បីឆ្លើយតបប្រឆាំងនឹងទង្វើគ្មានហេតុផលរបស់ភាគីអាមេរិក ប្រទេសចិនបានដាក់ចេញនូវវិធានការតបតវិញ ហើយនឹងធ្វើសកម្មភាពដ៏ចាំបាច់ថែមទៀតស្របតាមការវិវឌ្ឍនៃស្ថានការណ៍ ។ សូមរំលឹកអ្នកនយោបាយមួយចំនួននៃភាគីអាមេរិកឈប់លេងកលល្បិចនយោបាយដែលបំផ្លាញផលប្រយោជន៍អ្នកដទៃនិងខ្លួនឯងជាបន្ទាន់ កុំគិតស្រមើស្រមៃក្នុងការទប់ស្កាត់ការអភិវឌ្ឍនៃប្រទេសចិនតាមរយៈបញ្ហាហុងកុង ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ