ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ការប្រកួតកូនឃ្លីលើតុចិន-អាស៊ានដណ្តើមពានរង្វាន់ផ្លូវសូត្របានបិទបញ្ចប់

2019-12-05 15:15:26

កាលពី​ថ្ងៃទី៤​ខែធ្នូ ​ការប្រកួត​កូនឃ្លីលើតុ​ចិន-អាស៊ាន​ដណ្តើម​ពានរង្វាន់ផ្លូវសូត្រ​ឆ្នាំ២០១៩​បាន​បិទបញ្ចប់​នៅក្រុង​ Jingxi ​ភូមិភាគ​ Guangxi ។ ​ថៃ ​ម៉ាឡេស៊ីនិង​សិង្ហបុរី​ទទួលបាន​ចំណាត់​ថ្នាក់ពី​លេខបី​ដល់ទី៥ ។

ការប្រកួត​កូនឃ្លីលើតុ​លើកនេះ​បានទាក់ទាញ​កីឡាករ​កីឡាការិ​នីឯកទេស​ប្រហែល​១២០នាក់​ដែលមកពី​ប្រទេស​អាស៊ាន​ទាំង១០​និង​ប្រទេសចិន​ចូលរួម​ប្រកួត​ប្រជែង ។

ឆ្នាំនេះ​ជាលើក​ទីបីហើយ​នៃ​ការប្រកួត​កូនឃ្លីលើតុ​ចិន-អាស៊ាន​ពានរង្វាន់​ផ្លូវសូត្រ​ ។​ វាបាន​ក្លាយជា​វេទិកា​សម្រាប់​ធ្វើឱ្យ​ប្រទេសចិន​និងអាស៊ាន​ផ្លាស់ប្តូរ​កាន់តែ​ជិតស្និទ្ធ​ក្នុងវិស័យ​កីឡានិង​វប្បធម៌និង​ជំរុញ​ការប្រាស្រ័យ​ទាក់ទងគ្នា​រវាង​ប្រជាជន​និង​ប្រជាជន ។

    លោក​ Lu ​Yuansheng​ ទីប្រឹក្សានៃ​សមាគម​កូនឃ្លីលើតុ​របស់ចិន​បាន​ថ្លែងថា ​កូនឃ្លី​លើតុ​របស់ចិន​នឹងបន្តជំរុញ​ការផ្លាស់ប្តូរ​ក្នុងវិស័យ​ជាច្រើន​និងកាន់តែ​ស៊ីជ្រៅ​ ធ្វើឱ្យ​កូនឃ្លី​លើតុ​នេះក្លាយជា​កូនឃ្លី​មិត្តភាព​និងកូនឃ្លី​កិច្ចសហប្រតិបត្តិការ ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ