ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ស្ថាប័នជាច្រើនរបស់ចិនរៀបចំសិក្ខាសាលារួមគ្នាមួយផ្តោតសំខាន់លើការអភិវឌ្ឍនៃព័ត៌មានវិទ្យាភាវូបនីយកម្មនៃការស្រាវជ្រាវវិទ្យាសាស្ត្រ

2019-12-05 15:14:05

កាលពី​ថ្ងៃទី៤​ខែធ្នូ​ សិក្ខាសាលា​ស្តីពី​ការអភិវឌ្ឍ​នៃព័ត៌មានវិទ្យា​ភាវូបនីយកម្ម​នៃការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ប្រទេសចិន​លើកទី៥​បានបើកធ្វើ​នៅក្រុង​ប៉េកាំង ។

លោក ​Yang ​Xiaowei ​អនុប្រធាន​ការិយាល័យ​ព័ត៌មានវិទ្យា​បណ្តាញ​អ៊ីនធើណេត​ជាតិចិន​បាន​គូសបញ្ជាក់​ក្នុង​សិក្ខាសាលា​នេះថា ​គួរតែ​ជំរុញ​ការធ្វើ​សមាហរណកម្ម​ស៊ីជម្រៅរវាង​បច្ចេកវិទ្យាថ្មី​និងការងារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ។

លោក​ Li ​Shushen ​អនុប្រធាន​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិនបាន​ថ្លែងថា​ នឹងបង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា​ភាវូបនីយកម្ម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាតិថ្មី​ អភិវឌ្ឍន៍​បច្ចេកវិទ្យា​ស្នូលដូចជា ​បន្ទះឈីប​វៃឆ្លាត​ និង​បញ្ញាសិប្បនិម្មិត​ជាដើម​ ដើម្បី​សម្រេច​ការអភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​នៃព័ត៌មានវិទ្យា​ភាវូបនីយកម្ម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់ចិន ។

    សិក្ខាសាលា​បាន​ចេញផ្សាយនូវ​សៀវភៅ​ខៀវស្តីពី​ព័ត៌មានវិទ្យា​ភាវូបនីយកម្ម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់ចិន​ឆ្នាំ២០១៨​ជាភាសា​អង់គ្លេស​ ដោយ​បង្ហាញពី​សមិទ្ធផល​សំខាន់ៗ​ បទពិសោធន៍​ជោគជ័យ​និងគំរូពិសេស​នៃការអភិវឌ្ឍ​ព័ត៌មានវិទ្យា​ភាវូបនីយកម្ម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់ចិន​សម្រាប់​ពិភពលោក ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ