ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រធានាធិបតីហ្វីលីពីនសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនូវទំនាក់ទំនងរវាងហ្វីលីពីននិងចិន

2019-12-05 11:10:49

លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនបានថែ្លងកាលពីថ្ងៃទី ៤ ខែធ្នូ ថា នាពេលបច្ចុប្បន្ននេះ ភាគីហ្វីលីពីននិងចិនមានការយល់ដឹងនិងទុកចិត្តគ្នាទៅវិញទៅមកក្នុងកម្រិតកាន់តែខ្ពស់ ហើយលោកបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនូវទំនាក់ទំនងរវាងហ្វីលីពីននិងចិន។

លោក Rodrigo Duterte បានពោលដូច្នេះអំឡុងពេលលោកបានទទួលសារតាំងពីលោក Huang Xilian ឯកអគ្គរដ្ឋទូត អាណត្តិថ្មីរបស់ចិនប្រចាំនៅហ្វីលីពីន។លោក Rodrigo Duterte បានថែ្លងថា រដ្ឋាភិបាលហ្វីលីពីនប្រកាន់ខ្ជាប់នូវការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ហើយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ហ្វីលីពីននាពេលបច្ចុប្បន្ននេះ។ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តល់ជំនួយជាច្រើនដល់ហ្វីលីពីនដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ហ្វីលីពីន។លោករំពឹងថា ប្រទេសចិននឹងបន្តបង្កើនការវិនិយោគនៅហ្វីលីពីនដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ហ្វីលីពីន។

ជាការឆ្លើយតប លោក Huang Xilian បានថែ្លងថា ឆ្នាំ ២០២០ គឺជាខួបគម្រប់ ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហ្វីលីពីន។ប្រទេសចិននឹងជំរុញការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងហ្វីលីពីនប្រកបដោយភាពរឹងមាំនិងស្ថិរភាពជានិរន្តរ៍៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ