ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

គណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនចេញសេចក្តីថ្លែងការណ៍មួយស្តីពីការអនុម័តរបស់សភាអាមរិកលើ“សេចកី្តព្រាងច្បាប់ស្តីពីសិទ្ធិមនុស្សជនជាតិអ៊ុយហ្គ័រឆ្នាំ ២០១៩ ”

2019-12-04 17:01:51

កាលពីថៃ្ងទី ៤ ខែធ្នូ គណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការអនុម័តរបស់សភាអាមេរិកលើ"សេចកី្តព្រាងច្បាប់ស្តីពីសិទ្ធិមនុស្សជនជាតិអ៊ុយហ្គ័រឆ្នាំ ២០១៩ " ដោយបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានមួលបង្កាច់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលុបបំបាត់ភាពជ្រុលនិយមនិងបង្ក្រាបភេរវកម្មនិយមនិងបានជ្រៀតជ្រែកយ៉ាងខ្លាំងចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន។ភាគីចិនសម្តែងការប្រឆាំងជាដាច់ខាតចំពោះការនេះ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា មជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅភូមិភាគស៊ីនជាំង គឺបានបង្កើតឡើងនិងអនុវត្តស្របតាមច្បាប់និងបទប្បញ្ញត្តិ ដូចជា ច្បាប់សន្តិសុខជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្មនិងបទបញ្ញត្តិស្តីពីកិច្ចការសាសនាជាដើមក្នុងគោលបំណងចម្បងបំផុត គឺ ធានាជាអតិបរមានូវសិទ្ធិរស់រានមានជីវិត សុខភាពនិងការអភិវឌ្ឍរបស់គ្រប់ជនជាតិ។នេះក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុនៃការប្រឆាំងនឹងភេរវកម្មអន្តរជាតិផងដែរ។

សេចក្តីថ្លែងការណ៍បានចង្អុលបង្ហាញថា សភាអាមេរិកមិនអើពើនឹងស្ថានភាពដ៏ល្អប្រសើរនៃការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម សាមគ្គីភាពនៃជនជាតិនិងភាពសុខដុមខាងសាសនានៅភូមិភាគស៊ីជាំងនាពេលបច្ចុប្បន្ននេះឡើយ។ផ្ទុយទៅវិញ បានប្រឌិតព័ត៌មានក្លែងក្លាយនិងមួលបង្កាច់ទង្វើយុត្តិធម៌របស់ប្រទេសចិនក្នុងការប្រឆាំងនឹងភេរវកម្មនិងលុបបំបាត់ភាពជ្រុលនិយម។នេះជាស្តង់ដារពីរសម្រាប់បញ្ហាប្រឆាំងភេរវកម្ម ហើយបង្ហាញឱ្យឃើញយ៉ាងពេញលេញនូវភាពក្លែងក្លាយរបស់ខ្លួនលើបញ្ហាសិទ្ធិមនុស្ស៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ