ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សិក្ខាសាលារំលឹក​ខួបគម្រប់​២០ឆ្នាំ​នៃ​ការ​អនុវត្ត​ច្បាប់មូលដ្ឋាន​នៃ​តំបន់​រដ្ឋបាលពិសេស​ម៉ាកាវធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង

2019-12-04 15:55:56

សិក្ខាសាលារំលឹក​ខួបគម្រប់​២០ឆ្នាំ​នៃ​ការ​អនុវត្ត​ច្បាប់មូលដ្ឋាន​នៃ​តំបន់​រដ្ឋបាលពិសេស​ម៉ាកាវ​នៃ​សាធារណរដ្ឋប្រជាមានិតចិន​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំងកាល​ពី​រសៀល​ថ្ងៃ​ទី​៣ខែធ្នូ។

អ្នក​ជំនាញ​និង​អ្នក​ប្រាជ្ញដែល​ចូលរួម​បានបូក​សរុប​នូវ​បទពិសោធន៍​ជោគជ័យ​នៃ​ការ​អនុវត្ត​ជាក់ស្តែង​នៃ​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​និង​ច្បាប់​មូលដ្ឋាន​ម៉ាកាវ​ពី​ទស្សនៈវិស័យ​ច្បាប់ ​នយោបាយ​ សេដ្ឋកិច្ច​និង​សង្គម​ជាដើម។

អង្គប្រជុំបាន​ឯកភាពគ្នា​ថា ​សុន្ទរកថាដ៏​សំខាន់​របស់​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តចិន​អំពី​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​និង​ការងារ​ម៉ាកាវ​ពាក់ព័ន្ធ​បាន​បង្ហាញ​យ៉ាង​ពេញលេញ​នូវ​ប្តេជ្ញាចិត្ត​និង​ទំនុកចិត្ត​របស់​រដ្ឋាភិបាល​មជ្ឈិម​ចិន​ក្នុង​ការ​គាំពារ​យ៉ាង​ដាច់ខាត​នូវ​អាធិបតេយ្យភាព​ ​សន្តិសុខ ផលប្រយោជន៍​អភិវឌ្ឍន៍​ជាតិ​និង​ភាព​រុងរឿង​ក៏​ដូចជា​ស្ថិរភាព​នៃ​ម៉ាកាវ​ក្នុង​រយៈពេល​យូរអង្វែង​និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​របប​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​កាន់តែ​ពេញលេញ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ