ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការ​បរទេស​ចិន​ច្រានចោលពាក្យ​សម្តី​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ដែល​ថា ​សេចក្តី​ថ្លែងការណ៍​រួម​រវាង​ចិន​និង​អង់គ្លេស​មាន​ទំនាក់ទំនងជាមួយ​អាមេរិក?

2019-12-04 15:55:13

កាល​ពី​ថ្ងៃ​ទី​៣ខែ​ធ្នូ ​លោកស្រីHuaChunyingអ្នក​នាំ​ពាក្យ​នៃ​ក្រសួងការ​បរទេស​ចិន​បាន​ច្រានចោលពាក្យ​សម្តីខុសឆ្គង​របស់លោកMike Pompeo​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ដែលពាក់ព័ន្ធ​នឹង​សេចក្តីថ្លែងការណ៍​រួម​រវាង​ចិន​និង​អង់គ្លេសក្នុង​សន្និសីទ​កាសែត។លោក​ស្រីបាន​សង្កត់ធ្ងន់ថា​ ​ក្នុង​សេចក្តីថ្លែងការណ៍​រួមគឺ​ប្រកាស​ដោយ​ប្រទេស​ចិនជា​ឯកតោភាគី​ជុំវិញ​គោលនយោបាយ​និង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ចិនហុងកុងនិង​ការ​ពន្យល់​ជាក់ស្តែង ​គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ចិន​ទាំង​ស្រុង ​មិនមែន​ជា​ខ្លឹមសារនៃកិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​ឡើយ។មូលដ្ឋាន​នៃ​ច្បាប់​សម្រាប់​ការ​អនុវត្ត​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​នៅ​ហុងកុងគឺ​ឈរលើ​រដ្ឋធម្មនុញ្ញចិន​និង​ច្បាប់​មូលដ្ឋាន ​មិនមែន​សេចក្តីថ្លែងការណ៍​រួម​នោះទេ។

លោកស្រី​បន្តថា ​អាមេរិក​ខ្លួនឯង​មិន​អើពើ​លើ​បញ្ហា​ខ្លួន​ក្នុង​វិស័យ​ប្រជាធិបតេយ្យ​ សេរីភាព​និង​សិទ្ធិមនុស្ស ​ហើយ​អ្នក​នយោបាយ​អាមេរិក​គួរ​តែ​ចាប់អារម្មណ៍​លើ​បញ្ហា​ប្រទេសរបស់​ខ្លួនឱ្យ​បាន​ច្រើន​ដោយ​សារ​រហូត​ដល់​ខែ​សីហាឆ្នាំ​នេះ​ ​នៅ​ប្រទេស​អាមេរិក​បាន​កើតមាន​ការបាញ់ប្រហារ​សរុប​ចំនួន​៣ម៉ឺន​៤ពាន់​៩រយ​១៦ករណ៍​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៩ពាន់​២រយ១៥នាក់​ស្លាប់​បាត់បង់ជីវិត។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ