ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

គ្រប់មជ្ឈដ្ឋាននានា​នៃ​ចិនហុងកុង​បង្ហាញ​ការ​គាំទ្រ​ចំពោះវិធានការ​ដាក់​ទណ្ឌកម្ម​​របស់​រដ្ឋាភិបាល​មជ្ឈិម​ចិន​ទៅ​លើ​អាមេរិក

2019-12-04 15:54:37

     គ្រប់មជ្ឈដ្ឋាននានា​នៃ​ចិនហុងកុង​បាន​បង្ហាញ​ការ​គាំទ្រ​​រដ្ឋាភិបាល​មជ្ឈិម​ចិន​ដែល​បាន​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​​ទៅ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូចជា​មូលនិធី​ប្រជាធិបតេយ្យ​ជាតិ​អាមេរិក​ជា​ដើម​ដែល​បាន​ប្រព្រឹត្តទង្វើទុច្ចរិតអំឡុង​ពេល​នៃ​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈនៃ​ច្បាប់​ហុងកុង។

     លោកTanJinqiuសមាជិក​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ថ្លែង​ថា​ ទង្វើ​នៃ​ការ​ចុះ​ហត្ថលេខាលើ​សេចក្តី​ព្រាង​ច្បាប់​របស់​អាមេរិក​គឺថា​ការ​កាន់​ស្តង់ដា​ពីរ ​ព្រម​ទាំង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ចិន។ពេល​បច្ចុប្បន្ន​នេះ​ ​រដ្ឋាភិបាល​មជ្ឈិម​ចិន​បាន​ចាប់​ផ្តើម​ដាក់​ទណ្ឌកម្ម​ដើម្បី​តបតនឹង​អំពើនេះវិញ​ ​ហើយ​រដ្ឋបាល​ពិសេស​ចិនហុងកុង​ក៏​អាច​លើក​ឡើង​នូវ​វិធានការ​ដាក់​ទណ្ឌកម្ម​ចាំបាច់ដើម្បី​គួបផ្សំជា​មួយ​រដ្ឋាភិបាល​មជ្ឈិម​ចិនដែរ។

     លោកZhuMingquanសមាជិក​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិនបាន​ថ្លែង​ថា ​ចិន​ហុងកុង​ជា​ចំណែក​ដែល​មិនអាច​បំបែក​បាន​ពី​ប្រទេស​ចិនហើយ​ការ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​របស់​ប្រទេសចិន​ដោយ​ចេតនា​ពី​សំណាក់​អាមេរិក ​ក្នុង​ន័យ​បំផ្លាញ​ឋានៈ​របស់​ហុងកុង​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សេរី ​នឹង​ទទួល​បរាជ័យនៅ​ទី​បំផុត​មិនខាន។

     លោកChenyongតំណាង​ហុងកុង​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ថ្លែង​ថា ​ទង្វើ​ជ្រៀតជ្រែក​របស់​អាមេរិក​កាន់តែ​ខ្លាំងឡើង​ៗ ​ត្រូវតែ​ចាត់វិធានការ​ប្រឆាំង ​ដើម្បី​គាំពារ​អធិបតេយ្យភាព ​សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន។

     លោកLuSongxiongសមាជិក​នៃ​ក្រុម​ប្រឹក្សា​នីតិកម្ម​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង The Legislative Council of the Hong Kong Special Administrative Region ​បាន​ថ្លែងថា ​បើសិនជា​អាមេរិក​ចង់​ការពារ​ផលប្រយោជន៍​របស់​សហគ្រាស​អាមេរិក​នៅ​ហុងកុង​ ​នោះ​ ត្រូវ​តែ​បញ្ឈប់​ទង្វើ​ជ្រៀតជ្រែក​ជា​បន្ទាន់។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ