ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកនាំពាក្យក្រសួងការបរទេសចិនចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីការដែលរដ្ឋសភាអាមេរិកបានអនុម័ត “សេចក្តីព្រាងច្បាប់អំពីសិទ្ធិមនុស្សនិងគោលនយោបាយវេវ៉ូ2019”

2019-12-04 15:30:00

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីការដែលរដ្ឋសភាអាមេរិកបានអនុម័ត "សេចក្តីព្រាងច្បាប់អំពីសិទ្ធិមនុស្សនិងគោលនយោបាយវេវ៉ូ ឆ្នាំ២០១៩" កាលពីថ្ងៃទី ៤ ខែធ្នូ។ លោកស្រីបាននិយាយថា ភាគីចិនសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ។

លោកស្រី Hua Chunying បានបញ្ចាក់ថា សេចក្តីព្រាងច្បាប់មួយនេះបានវាយប្រហារដោយចេតនាទុច្ចរិតទៅលើគោលនយោបាយគ្រប់គ្រងភូមិភាគស្វយ័ត Xinjiang នៃរដ្ឋាភិបាលចិន បានល្មើសយ៉ាងធ្ងន់ធ្ងរនូវច្បាប់អន្តរជាតិនិងសណ្តាប់ធ្នាប់មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ហើយបានចូលជ្រៀតជ្រែកយ៉ាងខ្លាំងចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន។

លោកស្រី Hua Chunying បានបន្តទៀតថា ដើមហេតុនៃបញ្ហាពាក់ព័ន្ធនឹង Xinjiang មិនមែនជាបញ្ហាផ្នែកសិទ្ធិមនុស្ស ជនជាតិ ឬសាសនានោះទេ ប៉ុន្តែផ្ទុយទៅវិញគឺជាបញ្ហាប្រឆាំងនឹងភាពហិង្សានិងប្រឆាំងការបំបែកបំបាក់ប្រទេសជាតិ។ សហគមន៍អន្តរជាតិសុទ្ធតែបានវាយតម្លៃយ៉ាងវិជ្ជមានចំពោះគោលនយោបាយគ្រប់គ្រង Xinjiang នៃរដ្ឋាភិបាលចិន។ កាលពីខែមីនាឆ្នាំ2019នេះ ក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាមបានអនុម័តសេចក្តីស្រេចចិត្តមួយ ដោយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនមូស្លីម។ ប្រទេសចំនួនជាង ៦០ បានថ្លែងជាបន្តបន្ទាប់ក្នុងឱកាសកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ ដែលបានបើកធ្វើឡើងកាលពីខែតុលាកន្លងទៅនេះ ដោយបានកោតសរសើរថា ភូមិភាគស្វយ័ត Xinjiang របស់ប្រទេសចិនទទួលបានវឌ្ឍនភាពផ្នែកសិទ្ធិមនុស្សយ៉ាងខ្លាំង។ ទាំងនេះសុទ្ធតែជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា បញ្ហា Xinjiang ដែលអាមេរិកបានលើកឡើងគឺផ្ទុយពីការពិតទាំងស្រុង ផ្ទុយពីមតិយោគយល់ជាទូទៅនៃសហគមន៍អន្តរជាតិ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ