ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ការពឹងផ្អែកលើមាតុប្រទេសជាការធានាជាមូលដ្ឋាននៃវិបុលភាពនិងស្ថិរភាពរបស់តំបន់ហុងកុង

2019-12-04 15:26:17

   កាលពីពេលថ្មីៗនេះ ទោះបីមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងរបស់ចិនជាច្រើនលើកច្រើនសារក៏ដោយ ក៏អាមេរិកនៅតែមិនគិតពិចារណា ដោយបានចុះហត្ថលេខាលើ"សេចកី្តព្រាងច្បាប់ស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅតំបន់ហុងកុង"ឱ្យក្លាយទៅជាច្បាប់ជាផ្លូវការ ។ ទង្វើនេះបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយបើកចំហ និងបំផ្លាញវិបុលភាពនិងស្ថិរភាពតំបន់ហុងកុងយ៉ាងខ្លាំង ។ ជាការឆ្លើយតប ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី ២ ខែធ្នូថា រដ្ឋាភិបាលចិនបានសម្រេចចិត្តថា នឹងផ្អាកការអនុម័តលើការស្នើសុំដើម្បីធ្វើការជួសជុលថែទាំយន្តហោះចម្បាំងនិងនាវាចម្បាំងអាមេរិកនៅហុងកុងចាប់ពីថ្ងៃដដែលនោះតទៅ។ជាមួយគ្នានេះ នឹងដាក់ទណ្ឌកម្មទៅលើអង្គការក្រៅរដ្ឋាភិបាល ដូចជា “ មូលនិធិប្រជាធិបតេយ្យជាតិអាមេរិក" និង “ សមាគមប្រជាធិបតេយ្យកិច្ចការអន្តរជាតិអាមេរិក “ ជាដើមដែលបានប្រព្រឹត្តទុច្ចរិតអំឡុងពេលនៃការធ្វើវិសោធនកម្មលក្ខន្តិកៈនៃច្បាប់ហុងកុង។

   ប្រទេសចិនច្បាស់ជានឹងដាក់ទណ្ឌកម្មតបតវិញ ដូច្នេះ សូមបុគ្គលទាំងឡាយកុំវាយតម្លៃទាបពេកចំពោះសមត្ថភាពនិងមធ្យោបាយរបស់ចិនក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍជាតិ ។ ប្រជាជនអាមេរិកមួយចំនួនចង់ធ្វើឱ្យតំបន់ហុងកុងមានភាពចលាចលយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែប្រជាជនចិន ១ ពាន់ ៤ រយលាននាក់ដាច់ខាតមិនយល់ព្រម ក្នុងនោះរួមទាំងអ្នកក្រុងហុងកុងផងដែរ ។ ចិនដីគោកដាច់ខាតមិនបណ្តោយហុងកុងគ្រប់គ្រងលែងបាននោះទេ ។ អនាគតនិងជោគវាសនារបស់តំបន់ហុងកុងត្រូវក្តាប់ក្នុងកណ្តាប់ដៃរបស់ប្រជាជនចិន ក្នុងនោះរួមទាំងជនរួមជាតិហុងកុង ។ តំបន់ហុងកុងច្បាស់ជានឹងស្តារភាពរុងរឿងឡើងវិញដោយពឹងផ្អែកលើមាតុភូមិ ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ