ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនរៀបចំធ្វើពិធី សច្ចាប្រណិធានចំពោះមុខរដ្ឋធម្មនុញ្ញ

2019-12-04 15:25:01

   កាលពីថ្ងៃទី ៣ ខែធ្នូ នៅក្រុងប៉េកាំង ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើពិធីសច្ចាប្រណិធានចំពោះមុខ« រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន “ ។ លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានស្បថក្នុងពិធីនេះ ។

   បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធាន លោកលីខឺឈាងបានថ្លែងថា ការគោរពរដ្ឋធម្មនុញ្ញនិងច្បាប់ជាក្រមប្រតិបត្តិជាមូលដ្ឋានដែលមន្ត្រីសាធារណៈទាំងអស់ត្រូវអនុវត្ត ។ ការធ្វើឱ្យប្រជាជនចិនមានជីវភាពដ៏ល្អបវរជាគោលដៅដែលមន្ត្រីសាធារណៈទាំងអស់ត្រូវចងចាំជានិច្ច ។ លោកបានស្នើដល់មន្ត្រីទាំងអស់ឱ្យបំពេញភារកិច្ចតាមច្បាប់ អនុវត្តជាក់ស្តែងប្រកបដោយភាពស្អាតស្អំ  ដើម្បីបម្រើដល់ប្រជាជន ។

   ថ្ងៃទី ៤ ខែធ្នូ ជាទិវាធម្មនុញ្ញជាតិចិនលើកទី ៦ ។ ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងស្ថាប័នយុត្តិធម៌ជាច្រើនបានរៀបចំធ្វើសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយរដ្ឋធម្មនុញ្ញនៅទូទាំងប្រទេស ។



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ