ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសបារាំងថ្លែងថា ៖ បារាំងមិនអាចទទួលយកបានឡើយចំពោះគម្រោងដំឡើងពន្ធគយទៅលើផលិតផលនាំចូលបារាំងពីសំណាក់អាមេរិក

2019-12-04 15:23:31

   ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃទី ៣ ខែធ្នូលោក Bruno LeMaire រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំងបានថ្លែងថា រដ្ឋាភិបាលអាមេរិកបានប្រកាសកាលពីពេលថ្មីៗនេះថា នឹងដំឡើងយកពន្ធគយទៅលើផលិតផលបារាំង ។ បារាំងមិនអាចទទួលយកបានទេចំពោះការនេះ។ បើសិនជាអាមេរិកដាក់ទណ្ឌកម្មទៅលើបារាំង នោះ សហភាពអឺរ៉ុបនឹងត្រៀមទប់ទល់វិ ញ ។

   លោក Robert Lighthizer តំណាងពាណិជ្ជកម្មអាមេរិកបានប្រកាសកាលពីថ្ងៃទី ២ ខែធ្នូថា បារាំងយកពន្ធលើសេវាកម្មឌីជីថល់ គឺរើសអើងចំពោះសហគ្រាសបណ្តាញអ៊ីនធើណែតរបស់អាមេរិក ។ ដូច្នេះ លោកបានស្នើឱ្យរដ្ឋាភិបាលអាមេរិកដំឡើងយកពន្ធគយរហូតដល់ ១០០ % ទៅលើផលិតផលបារាំងដែលនាំចេញទៅកាន់អាមេរិក ដូចជាស្រាសំប៉ាញ ឈីសនិងកាបូបយូរជាដើមដែលមានទំហំទឹកប្រាក់ ២ ពាន់ ៤ រយលានដុល្លារអាមេរិក ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ