ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សហគមន៍អន្តរជាតិ៖ ការដែលអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននឹងបណ្តាលឱ្យមានឥទ្ធិពលអវិជ្ជមាន

2019-12-04 15:18:34

ប៉ុន្មានថ្ងៃចុងក្រោយនេះ ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសជាច្រើនបានថ្លែងជាបន្តបន្ទាប់ថា សហរដ្ឋអាមេរិកបានចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយយ៉ាងខ្លាំង ការនេះនឹងបណ្តាលឱ្យទំនាក់ទំនងរវាងអាមេរិកនិងចិនរងឥទ្ធិពលអវិជ្ជមាន។

លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងថា ទង្វើរបស់សហរដ្ឋអាមេរិកបែបនេះជាការជ្រៀតជ្រែកដោយបើកចំហចំពោះកិច្ចការផ្ទៃក្នុងចិន ។ ស្ថានភាពហុងកុងនាពេលកន្លងនេះ អាចមើលឃើញយ៉ាងច្បាស់លាស់នូវការយកហុងកុងជាអុករបស់អាមេរិក ។ ការបង្កើតនៃសភាពការណ៍បែបនេះហើយ បានបង្ហាញនូវការប៉ុនប៉ងចង់រក្សាឋានៈអនុត្តរភាពនៃអាមេរិក។

លោក David Goldman សេដ្ឋវិទូហុងកុងបានថ្លែងថា ហុងកុងជាទឹកដីរបស់ចិន ប្រទេសចិនមិនអនុញ្ញាតឱ្យបុរាណភាពទឹកដីរបស់ខ្លួនរងនូវការឈ្លានពាននោះទេ។ ការប្រឆាំងរបស់ចិនជាការឆ្លើយតបដ៏ម៉ឺងម់ាត់ដែលសមហេតុផល។ ទង្វើរបស់អាមេរិកក៏បានបំផ្លាញដល់ទំនាក់ទំនងអាមេរិក-ចិនផងដែរ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ