ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សហគ្រាសអន្តរជាតិចុះឈ្មោះយ៉ាងផុលផុសដើម្បីចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៣

2019-12-04 15:15:44

ទើបតែរយៈពេល ១ ខែបន្ទាប់ពីពិព័រណ៍នាំចូលចិនអន្តរជាតិ CIIE លើកទី ២ បានបញ្ចប់នៅទីក្រុងសៀងហៃកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ។ ឥឡូវនេះសកម្មភាពផ្សព្វផ្សាយនិងណែនាំនៃពិព័រណ៍CIIE លើកទី ៣ បានចាប់ផ្តើមយ៉ាងរលូនរួចរាល់ហើយ។ គិតត្រឹមបច្ចុប្បន្ននេះ មានសហគ្រាសអន្តរជាតិចំនួនជាង ៣០០ មកពីប្រទេសអាមេរិក អូស្ត្រាលី ដូមីនីកា គុយប៉ានិង កូស្តារីកាបានចុះឈ្មោះចូលរួម។

សូមបញ្ជាក់ថា ពិព័រណ៍CIIE លើកទី ២ កន្លងទៅនេះបានទាក់ទាញប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន ១៨១ ចូលរួម ហើយបានដើរដល់ទំហំពាណិជ្ជកម្មចំនួន 71130 លានដុល្លាអាមេរិក។

លោក Roberto Azevedo អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកបានវាយតម្លៃថា នេះជាលទ្ធផលវិជ្ជមានក្រៃលែងមួយ ដោយសារនេះបានបង្ហាញឱ្យឃើញថា ពាក្យសន្យារបស់ចិនក្នុងការបន្តជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចនឹងបន្តបោះជំហានទៅមុខតទៅទៀត៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ