ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អតីតអ្នកនយោបាយសំខាន់របស់ប្រទេសជាច្រើនបានកោតសរសើរចំពោះការចូលរួមវិភាគទានរបស់ប្រទេសចិនថា“ប្រទេសចិនជាអ្នកជំរុញពហុភាគីនិយមដ៏សំខាន់”

2019-12-04 14:09:40

    ពួកគេ​ថ្លែងថា​ ការប្រកាន់ខ្ជាប់​នូវ​កំណែទម្រង់​និងបើក​ទូលាយ​របស់ចិន​ ​នឹងនាំឱ្យ​ប្រទេស​នានាលើ​ពិភពលោក​ ជាពិសេស​គឺប្រទេស​កំពុង​អភិវឌ្ឍន៍​ទទួល​ផលប្រយោជន៍ ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ ​ប្រទេស​មួយចំនួន​ចាត់ទុក​ប្រទេសខ្លួន​ជាអាទិភាព ​អនុវត្ត​ឯកតោភាគីនិយម​ បណ្តាលឱ្យ​ការប៉ះទង្គិច​និងទំនាស់​កើនឡើង ​។ ពិភពលោក​ត្រូវការ​ប្រកាន់ខ្ជាប់​ពហុភាគីនិយម​ ធ្វើឱ្យ​ប្រសើរឡើង​នូវ​អភិបាលកិច្ច​សកល​និង​បង្កើត​របៀបរៀបរយ​អន្តរជាតិ​ដោយ​កាន់តែ​យុត្តិធម៌ ​និងពហុភាគី​ ។ លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​បាន​លើកឡើង​នូវ​គំនិតផ្តួចផ្តើម​ដ៏សំខាន់​ដូចជា ​ការបង្កើត​សហគមន៍​រួមវាសនា​នៃ​មនុស្សជាតិ​និង​ការកសាង​ខ្សែក្រវាត់​និងផ្លូវ​ជាដើម ​គឺមាន​អត្ថន័យ​វិជ្ជមាន​ប្រកប​ដោយ​សារៈប្រយោជន៍​សម្រាប់​គាំពារ​សន្តិភាព​និងវិបុលភាព​ពិភពលោក​និងជំរុញ​ពហុភាគីនិយម​ពិភពលោក​និងសម្រេច​ការអភិវឌ្ឍ​ជានិរន្តរភាព ​។ ​សង្ឃឹមថា ​​ភាគីចិន​បន្តដើរ​តួនាទី​ឈានមុខដ៏​សំខាន់​សម្រាប់​ទប់ទល់នឹង​បញ្ហាប្រឈម​សកលដូចជា​បម្រែបម្រួល​ធាតុអាកាស​ជាដើម ។ ​ភាគីនានា​រីករាយរួម​ជាមួយ​ភាគីចិន ​ប្រកាន់ខ្ជាប់​ពហុភាគីនិយម ​កសាង​ខ្សែក្រវាត់​និងផ្លូវ​ជាមួយគ្នា​ ជំរុញ​ទំនាក់ទំនង​អន្តរជាតិ​បែបថ្មី​ដែល​គោរពគ្នា​ទៅវិញ​ទៅមក​ កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ