ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយមេដឹកនាំនៃបណ្តាប្រទេសនានាដែលអញ្ជើញចូលរួម“វេទិកាអន្តរជាតិឈុងឌូ ២០១៩ ”

2019-12-04 14:23:56
r_1630924_2019120414231582555100.jpg r_1630924_2019120414233315964800.jpg r_1630924_2019120414234675468200.jpg

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយមេដឹកនាំនៃបណ្តាប្រទេសនានាដែលអញ្ជើញចូលរួម"វេទិកាអន្តរជាតិឈុងឌូ២០១៩ "នៅវិមានសភាប្រជាជនចិនកាលពីថ្ងៃទី ៣ ខែធ្នូ។

លោក ស៊ីជីនភីង បានថែ្លងថា ចាប់តាំងពីបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្នុងរយៈពេល ៧០ ឆ្នាំ កន្លងមក ប្រទេសចិនទទួលបាននូវសមិទ្ធផលនៃការអភិវឌ្ឍដ៏អស្ចារ្យ។ផ្លូវនៃសង្គមនិយមដែលមានលក្ខណៈពិសេសចិន គឺជាហេតុផលចម្បងបំផុតសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពឥតឈប់ឈររបស់ប្រទេសចិន ហើយទទួលការគាំទ្រអស់ពីដួងចិត្តពីប្រជាជនចិនទាំងមូល។ប្រទេសចិននឹងបន្តដើរតាមផ្លូវដែលប្រជាជនបានជ្រើសរើសដោយមិនងាករេ។

លោក ស៊ីជីនភីង បានចង្អុលបង្ហាញថា ប្រទេសចិនប្រកាន់ខ្ជាប់នូវសមភាពនិងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងទំនាក់ទំនងអន្តរជាតិ ហើយរីករាយរួមសហការជាមួយបណ្តាប្រទេសដទៃទៀតដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការយោគយល់គ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅនិងយ៉ាងពេញលេញជាមួយបណ្តាប្រទេសនានា ក៏ដូចជាអនុវត្តនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដើម្បីសម្រេចបាននូវវិបុលភាពរួម។

លោក ស៊ីជីនភីង បានសង្កត់ធ្ងន់ថា ក្នុងនាមជាមហាប្រទេសមួយដែលមានប្រជាជន ជិត ១,៤ ពាន់លាននាក់ ការធ្វើឱ្យបានល្អនូវការងាររបស់ខ្លួន គឺជាការចូលរួមចំណែកដ៏ធំធេងបំផុតដល់សង្គមមនុស្សជាតិ។ជាមួយគ្នានេះ យើងក៏រីករាយទទួលយកនូវកាតព្វកិច្ចនិងទំនួលខុសត្រូវអន្តរជាតិផងដែរ។នាពេលបច្ចុប្បន្ននេះ អភិបាលកិច្ចសកលកំពុងប្រឈមមុខនឹងស្ថានភាពស្មុគស្មាញ បណ្តាប្រទេសនានាគួរតែទទួលខុសត្រូវនូវបេសកកម្មរៀងៗខ្លួននិងប្រកាន់ខ្ជាប់នូវពហុភាគីនិយមដើម្បីផ្តល់ថាមពលវិជ្ជមានក្នុងន័យសម្រេចឱ្យបាននូវគោលដៅដ៏អស្ចារ្យមួយក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ