ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កិច្ចប្រជុំសន្ទនាដើម្បីរំលឹកខួប ២០ ឆ្នាំនៃការអនុវត្តច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានរៀបចំធ្វើឡើងនៅក្រុងប៉េកាំង

2019-12-03 17:41:18

កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ១៩៩៩ រដ្ឋាភិបាលចិនបានអនុវត្តអធិបតេយ្យភាពទៅលើតំបន់ម៉ាកាវជាថ្មីឡើងវិញ គឺអនុវត្តអធិបតេយ្យភាពទាំងមូលដែលរួមមានសិទ្ធិគ្រប់គ្រង ដែលរដ្ឋាភិបាលមជ្ឈិមចិនបានបង្កើតឡើងតាមរដ្ឋធម្មនុញ្ញក្នុងនាមប្រជាជនអនុវត្តសិទ្ធិគ្រប់គ្រងទាំងស្រុងចំពោះតំបន់ម៉ាកាវ ។

លោកលីចានស៊ូបានថ្លែងថា ក្នុងការអនុវត្តជាក់ស្តែង “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ដាច់ខាតមិនអនុញ្ញាតឱ្យមានសកម្មភាពណាមួយដែលបង្កផលប៉ះពាល់ដល់សន្តិសុខអធិបតេយ្យភាពជាតិ ប្រឆាំងនឹងអំណាចមជ្ឈិមនិងអំណាចនៃច្បាប់មូលដ្ឋាន ប្រើប្រាស់តំបន់រដ្ឋបាលពិសេសដើម្បីជ្រៀតជ្រែកនិងបំផ្លាញផ្ទៃក្នុង ។

លោកលីចានស៊ូបានថ្លែងទៀតថា សង្ឃឹមថា តំបន់រដ្ឋបាលពិសេសម៉ាកាវយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបណ្តុះបណ្តាលដល់មន្ត្រីសាធារណៈស្តីពីរដ្ឋធម្មនុញ្ញនិងច្បាប់មូលដ្ឋាន បង្កើនការផ្សព្វផ្សាយនិងអប់រំចំពោះយុវជននិងក្មេងជំទង់ ៕ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ