ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កិច្ចប្រជុំសន្ទនាដើម្បីរំលឹកខួប ២០ ឆ្នាំនៃការអនុវត្តច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានរៀបចំធ្វើឡើងនៅក្រុងប៉េកាំង

2019-12-03 17:41:18

គោលការណ៍“ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ជាគោលនយោបាយសំខាន់មួយនៃបក្សកុម្មុយនិស្តចិនក្នុងបំណងសម្រេចឱ្យបាននូវការបង្រួមបង្រួបជាតិដោយសន្តិវិធី និងជាការបង្កើតដ៏អស្ចារ្យមួយនៃសង្គមនិយមដែលមានលក្ខណៈពិសេសចិន ។ សម្រាប់ច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេស គឺជាការបង្ហាញផ្នែកច្បាប់នៃគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”។ ក្នុងឱកាសខួបគម្រប់ ២០ ឆ្នាំនៃការវិលត្រឡប់មកកាន់មាតុប្រទេសនៃតំបន់ម៉ាកាវខិតជិតនាពេលខាងមុខនេះ នៅថ្ងៃទី ៣ ខែធ្នូនេះ កិច្ចប្រជុំសន្ទនាដើម្បីរំលឹកខួប ២០ ឆ្នាំនៃការអនុវត្តច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានរៀបចំធ្វើឡើងយ៉ាងឱឡារិកនៅក្រុងប៉េកាំង។ លោក Li Zhanshu សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំព្រមទាំងថ្លែងសន្ទុរកថាដ៏សំខាន់មួយ។

លោក Li Zhanshu បានសង្កត់ធ្ងន់ថា មានតែតាមរយៈការការពារអធិបតេយ្យភាព សន្តិសុខជាតិនិងផលប្រយោជន៍នៃការអភវឌ្ឍប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះ ទើបអាចរក្សាបាននូវវិបុលភាពនិងស្ថិរភាពយូរអង្វែងសម្រាប់តំបន់ម៉ាកាវ ហើយលុះត្រាតែតំបន់រដ្ឋបាលពិសេសម៉ាកាវត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអភិបាលកិច្ចជាតិនិងការធ្វើសមាហរណកម្មទៅក្នុងផែនការអភិវឌ្ឍន៍ជាតិទាំងមូលទេ ទើបអាចធ្វើឱ្យតំបន់ម៉ាកាវឆ្ពោះទៅរកអនាគតថ្មីដ៏ល្អបវរមួយ។ការអនុវត្តប្រកបដោយជោគជ័យនៃច្បាប់មូលដ្ឋាននៃតំបន់ម៉ាកាវបានបង្ហាញយ៉ាងច្បាស់លាស់ថា "ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ" គឺជាដំណោះស្រាយដ៏ល្អបំផុតចំពោះបញ្ហាតំបន់ម៉ាកាវដែលបន្សល់ទុកពីប្រវត្តិសាស្ត្រ ហើយវាក៏ជាប្រព័ន្ធដ៏ល្អបំផុតដើម្បីរក្សាបាននូវវិបុលភាពនិងស្ថិរភាពយូរអង្វែងបន្ទាប់ពីម៉ាកាវវិលត្រឡប់មកកាន់មាតុប្រទេសវិញ។យើងអាចធ្វើបាននិងឈ្នះដួងចិត្តរបស់ប្រជាជន!"។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ