ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

«របាយការណ៍វាយតម្លៃលើសហគ្រាសក្រៅប្រទេសរបស់ចិន2019 -ប្រចាំតំបន់អាមេរិកឡាទីន» បានផ្សព្វផ្សាយជាផ្លូវការ

2019-12-03 17:17:08

វេទិកាកំពូលស្តីពីរាងខាងក្រៅប្រទេសនៃសហគ្រាសចិនឆ្នាំ ២០១៩ បានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី ៣ ខែធ្នូ នេះ ។ វេទិកាបានចេញផ្សាយជាផ្លូវការនូវ «របាយការណ៍វាយតម្លៃលើសហគ្រាសក្រៅប្រទេសរបស់ចិន ២០១៩ ប្រចាំតំបន់អាមេរិកឡាទីន» ។ ការវាយតម្លៃនេះបានធ្វើឡើងក្នុងប្រទេសអាមេរិកឡាទីនចំនួន ៥ ពោលគឺ អាហ្សង់ទីន ប្រេស៊ីល ឈីលី ម៉ិកស៊ិក និងប៉េរូ។

តាមរបាយការណ៍បានឱ្យដឹងថា អ្នកទទួលសម្ភាសន៍ចំនួន 73% មានចំណាប់អារម្មណ៍ល្អចំពោះសហគ្រាសចិន ខ្ពស់ជាងតួលេខចំពោះសហគ្រាសអាមេរិក (71%) និងសហគ្រាសបារាំង(62%)។ អ្នកទទួលបទសម្ភាសន៍នៃប្រទេសទាំង ៥ ដូចពោលខាងលើនេះសុទ្ធតែវាយតម្លៃល្អជាទូទៅចំពោះប្រទេសចិន បានឱ្យ 7.3 ពិន្ទុលើពិន្ទុពេញ 10 ពិន្ទុ។ អ្នកទទួលសម្ភាសន៍ចំនួន 80% បានយល់ឃើញថា ទំនាក់ទំនងរវាងប្រទេសខ្លួនជាមួយចិន “មានសារៈសំខាន់”។ ក្នុងនោះ អ្នកទទួលសម្ភាសន៍ចំនួន 20% យល់ឃើញថា “មានសារៈសំខាន់ក្រៃលែង”។ អ្នកទទួលសម្ភាសន៍បានឯកភាពថាសេដ្ឋកិច្ចចិនបានជះឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ហើយពួកគេសម្គាល់ថាសេដ្ឋកិច្ចចិនមានអនាគតល្អ។ ពួកគេបានយល់ស្របជាទូទៅថា ការកសាង “ខ្សែក្រវាត់និងផ្លូវ” បានពង្រីកទំហំអភិវឌ្ឍន៍រវាងចិននិងបណ្តាប្រទេសអាមេរិកឡាទីនកាន់តែធំ រំពឹងថានៅពេលអនាគតការកសាងនៃ “ខ្សែក្រវាត់និងផ្លូវ” អាចដើរតួនាទីកាន់តែសំខាន់ថែមទៀតក្នុងការជំរុញឱ្យបណ្តាប្រទេសអាមេរិកឡាទីនធ្វើការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងគោលនយោបាយ និងការធ្វើពាណិជ្ជកម្មកាន់តែងាយស្រួល។ ក្រៅពីនេះ អ្នកទទួលសម្ភាសន៍នៃប្រទេសអាមេរិកឡាទីនទាំង ៥ នេះ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងភាគីទាំងពីរផងដែរ ជាពិសេសវិស័យច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ដោយមានអត្រាទទួលស្គាល់គិតជាមធ្យម 88%៕




ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ