ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បទវិភាគអន្តរជាតិ៖ ការគាំទ្រអំពើហិង្សាក្នុងបំណងបំផ្លាញហុងកុងមិនអាចទទួលបានការគាំទ្រពីប្រជាជននោះទេ

2019-12-03 15:39:15

វិទ្យុយើងខ្ញុំបានចេញផ្សាយនូវបទវិភាគក្រោមចំណងជើងថា « ការរគាំទ្រអំពើហិង្សាក្នុងបំណងបំផ្លាញហុងកុងមិនអាចទទួលបានការគាំទ្រពីប្រជាជននោះទេ » ដោយបានចង្អុលថា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ “ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៃតំបន់ហុងកុង " ឱ្យក្លាយជាច្បាប់ជាផ្លូវការ ទង្វើបែបនេះដូចគ្នានឹងការផ្តល់នូវ “ទីជម្រកប្រកបដោយសុវត្តិភាព” មួយដល់ឧក្រិដ្ឋជនហិង្សា ជាការបញ្ចេញលិខិតគំរាមកំហែងដល់ឥស្សរជនយុត្តិធម៌ដែលគាំពារសណ្តាប់ធ្នាប់នៃការគ្រប់គ្រងតាមច្បាប់ ថែមទាំងជាការផ្តល់បន្ថែម នូវ "គ្រាប់កាំភ្លើង/គ្រាប់បែក" ដល់ជនជ្រុលនិយមបន្តធ្វើឧក្រិដ្ឋកម្មខុសច្បាប់ដោយមិនភ័យខ្លាចទាល់តែសោះ ។ ការប៉ុនប៉ងចង់បំផ្លាញហុងកុងនិរារាំងការអភិវឌ្ឍនៃប្រទេសចិនរបស់សហរដ្ឋអាមេរិកគឺត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ណាស់!

ច្រើនឆ្នាំកន្លងមកនេះ មូលនិធិប្រជាធិបតេយ្យជាតិអាមេរិកដែលបានផ្តល់ការឧបត្ថម្ភយ៉ាងច្រើនអំឡុងនៃការធ្វើវិសោធនកម្មលក្ខន្តិកៈនៃច្បាប់ហុងកុង តែងតែលូកដៃធ្វើបដិវត្តពណ៌នៅគ្រប់ទីកន្លែងលើលោក ដោយបានញុះញង់បង្កើតហេតុការណ៍ក្នុងប្រទេសនិងតំបន់ជាង ១០០ ទូទាំងពិភពលោក។ ការនេះបានបង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិកបានប្រើប្រាស់ “សិទ្ធិមនុស្ស” និង “ប្រជាធិបតេយ្យ” ជាលេស ដើម្បីគាំទ្រអំពើហិង្សានិងញុះញង់បង្កភាពចលាចលនៅគ្រប់ទីកន្លែង។

បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលនៃភាពចលាចលនិងគ្មានសណ្តាប់ធ្នាប់ ហុងកុងត្រូវការយ៉ាងបន្ទាន់ដើម្បីស្តារស្ថិរភាពនិងសណ្តាប់ធ្នាប់សង្គមឡើងវិញ។ ក៏ប៉ុន្តែ មានអ្នកនយោបាយអាមេរិកមួយចំនួនបានដើរបញ្ច្រាស់ពីចរន្តនៃយុគសម័យ ថែមទាំងជំរុញឱ្យមេរោគនៃភាពហិង្សារាតត្បាតដល់គ្រប់ទីកន្លែងលើពិភពលោកទៀតផង។ ទង្វើនៃអាមេរិកនឹងត្រូវបោះបង់ចោលទាំងស្រុងដោយសហគមន៍អន្តរជាតិ ប្រជាជនចិន ១៤០០ លាននាក់ រួមទាំងប្រជាជនហុងកុងផងដែរ !



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ