ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ីជីនភីងសន្ទនាគ្នាតាមវីដេអូខុនហ្វឺរិនជាមួយលោកភូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីធ្វើជាសក្ខីភាពរួមនៃពិធីដាក់ឱ្យប្រើប្រាស់នូវបំពង់បង្ហូរឧស្ម័នធម្មជាតិខ្សែភាគខាងកើតរវាងចិននិងរុស្ស៊ី

2019-12-03 15:12:22

   កាលពីរសៀលថ្ងៃទី ២ ខែធ្នូ នៅក្រុងប៉េកាំង លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានសន្ទនាគ្នាតាមវីដេអូខុនហ្វឺរិនជាមួយលោកភូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីធ្វើជាសក្ខីភាពរួមនៃពិធីដាក់ឱ្យប្រើប្រាស់នូវបំពង់បង្ហូរឧស្ម័នធម្មជាតិខ្សែភាគខាងកើតរវាងចិននិងរុស្ស៊ី ។

   លោកស៊ីជីនភីងបានបញ្ជាក់ថា បំពង់បង្ហូរឧស្ម័នធម្មជាតិខ្សែភាគខាងកើតរវាងចិននិងរុស្ស៊ីជាគំរូនៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះរវាងចិននិងរុស្ស៊ី ។ ឆ្នាំ២០១៩នេះជាខួបគម្រប់៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងរុស្ស៊ី។ លោកស៊ីជីនភីងនិងលោកភូទីនប្រកាសបានប្រកាសរួមគ្នាក្នុងការពង្រីកទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ី។

   លោកភូទីនបានថ្លែងថា បំពង់បង្ហូរឧស្ម័នធម្មជាតិខ្សែភាគខាងកើតរវាងចិននិងរុស្ស៊ី នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយ ។ ក្នុងរយៈពេល ៣០ ឆ្នាំនាពេលអនាគត រុស្ស៊ីនឹងផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ១ ទ្រីលានម៉ែត្រគូបដល់ភាគីចិន ដើម្បីអនុវត្តជាក់ស្តែងនូវមតិឯកភាពគ្នាស្តីពីការជំរុញឱ្យទំហំពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីឡើងដល់ ២ សែនលានដុល្លារអាមេរិកនៅឆ្នាំ ២០២៤ ។




ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ