ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យតំបន់ដីសណ្តទន្លេយ៉ង់សេក្លាយជាតំបន់សំខាន់មួយសម្រាប់ការបើកទូលាយរបស់ចិន

2019-12-03 15:10:31

   កាលពីពេលថ្មីៗនេះ ប្រទេសចិនបានប្រកាសពី« ផែនការអភិវឌ្ឍន៍ស្តីពីការធ្វើសមាហរណកម្មនៅតំបន់ដីសណ្តទន្លេយ៉ង់សេ » ដោយបានកំណត់ផែនការជាទូទៅសម្រាប់ការអភិវឌ្ឍនៃតំបន់ដីសណ្តទន្លេយ៉ង់សេដែលបង្កើតឡើងដោយក្រុងសៀងហៃខេត្តជាំងស៊ូ ខេត្តជឺជាំងនិងខេត្តអានហ៊ុយក្នុងរយៈពេល ៥ ដល់ ១៥ ឆ្នាំពេលអនាគត ។ តំបន់ដីសណ្តទន្លេយ៉ង់សេនឹងបន្តក្លាយជាកម្លាំងដ៏សំខាន់ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចចិន ។

   តំបន់ដីសណ្តទន្លេយ៉ង់សេមានទំហំមិនដល់ ៤ % នៃទំហំផ្ទៃដីទូទាំងប្រទេស ប៉ុន្តែបានបង្កើតទំហំសេដ្ឋកិច្ចត្រូវជាជិត ១ ភាគ ៤ នៃទំហំសេដ្ឋកិច្ចជាតិចិន ។ ពេលអនាគត តំបន់ដីសណ្តទន្លេយ៉ង់សេនឹងក្លាយជាតំបន់សាកល្បងដ៏សំខាន់មួយដើម្បីអនុវត្តគោលនយោបាយថ្មីស្តីពីការបើកទូលាយរបស់ចិន នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកការវិនិយោគអន្តរជាតិរបស់ចិន ។

  សហគមន៍អន្តរជាតិបានឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំអំពីការបើកទូលាយរបស់ចិនតាមរយៈផែនការនេះ នឹងក្តាប់ជាប់នូវកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចចិន ។ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ