ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បទវិភាគអន្តរជាតិ ៖ “ពិព័រណ៍នាំចូលចិនអន្តរជាតិ”ផ្តោតសំខាន់លើបច្ចេកវិទ្យា នឹងជួយបំភ្លឺអនាគតឱ្យភ្លឺស្វាង

2019-11-09 15:56:07

បច្ចុប្បន្ននេះ បដិវត្តបច្ចេកវិទ្យានិងកំណែទម្រង់ឧស្សាហកម្មវគ្គថ្មីកំពុងស្ថិតនៅក្នុងដំណើរការនៃការសម្រេចបាននូវរបកគំហើញដ៏ធំមួយ។ ឧស្សាហកម្មថ្មី និងកម្លាំងចលករថ្មីនៃសេដ្ឋកិច្ចពិភពលោកបានលេចចេញជាបន្តបន្ទាប់ ហើយបច្ចេកវិទ្យានិងសេដ្ឋកិច្ចកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ។ ពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាវេទិកាអនុវត្តជាក់ស្តែងដ៏សំខាន់មួយ។ ផលិតផល បច្ចេកវិទ្យា និងសេវាកម្មជឿនលឿនដែលមានលក្ខណៈតំណាងចំនួនជាង ១០០ ត្រូវបានលេចឡើងជាលើកដំបូងលើលោកកាលពីពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ១ នាឆ្នាំ២០១៨។

បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតថ្មីជាកម្លាំងចលករដ៏ចម្បងនៃការអភិវឌ្ឍ ។ បដិវត្តនៃបច្ចេកវិទ្យានិងកំណែទម្រង់នៃឧស្សាហកម្មវគ្គថ្មីបានជំរុញបង្កើតឱ្យមានបច្ចេកវិទ្យាថ្មី សភាពការណ៍ឧស្សាហកម្មថ្មីនិងរូបមន្តថ្មី ។ អ្វីទាំងនេះត្រូវតែមានការអនុវត្តជាក់ស្តែងក្នុងទីផ្សារទើបអាចក្លាយជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច ។ ផលិតផលបច្ចេកវិទ្យាខ្ពស់ជាច្រើនប្រភេទត្រូវបាននាំយកមកបង្ហាញនិងធ្វើពាណិជ្ជកម្មតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ ។ នេះគឺដោយសារសហគ្រាសនានាមានសុទិដ្ឋិនិយមចំពោះទីផ្សារចិនដ៏ទូលំទូលាយ ។

នាពេលបច្ចុប្បន្ននេះ ដោយសារតែរងផលប៉ះពាល់នៃឯកតោភាគីនិយមនិងការការពារនិយមផែ្នកពាណិជ្ជកម្ម ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកកំពុងកើនឡើង ទាមទារជាបន្ទាន់ដើម្បីរកចំណុចលូតលាស់ថ្មី។ផលិតផលបច្ចេកវិទ្យាខ្ពស់ៗជាច្រើនដែលត្រូវបានបង្ហាញនៅក្នុងពិព័រណ៍នេះ ពិតជាផ្តល់នូវកម្លាំងចលករថ្មីដល់កំណើនសេដ្ឋកិច្ចពិភពលោក។ការបំបែករបាំងនៃការរារាំងភាពច្នៃប្រឌិតថ្មី ដូចជាចំណេះដឹង បច្ចេកវិទ្យានិងធនធានមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការស្តីពីការច្នៃប្រឌិតថ្មី រួមគ្នាចែករំលែកលទ្ធផលនិងពង្រឹងការការពារកម្មសិទ្ធិបញ្ញា ក៏ដូចជាការរៀបចំ"ពិព័រណ៍នាំចូលចិនអន្តរជាតិដោយផ្តោតទៅលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា"នឹងនាំមកនូវអនាគតដ៏ល្អប្រសើរមួយដល់ប្រជាជន៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ