ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិនថ្លែងថា ភាគីចិនសម្តែងការមិនពេញចិត្តនិងប្រឆាំងយ៉ាងដាច់ខាតចំពោះការវាយប្រហារនិងមួលបង្កាច់ទៅលើប្រព័ន្ធនយោបាយចិនពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

2019-11-09 15:26:32

    លោក Geng Shuang អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទការសែតកាលពីថ្ងៃទី ៨ ខែវិច្ឆិកាថា លោក Mike PomPeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានវាយប្រហារនិងមួលបង្កាច់ទៅលើប្រព័ន្ធនយោបាយចិន ហើយផ្សព្វផ្សាយពីអ្វីដែលហៅថា “ការគំរាមកំហែងរបស់ចិន ” ។ ជាការឆ្លើយតប ភាគីចិនបានសម្តែងការមិនពេញចិត្តនិងប្រឆាំងយ៉ាងដាច់ខាតចំពោះការនេះ ។

    លោក Geng Shuang បានបញ្ជាក់ថា បក្សកុម្មុយនិស្តចិនជាបក្សកាន់អំណាចរបស់ប្រទេសចិន ។ ក្នុងដំណើរកិច្ចខិតខំតស៊ូរយៈពេលជិត ១០០ ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនិស្តចិនបានតំណាងឱ្យនិងគាំពារផលប្រយោជន៍របស់ប្រជាជនចិនជានិច្ច ហើយទទួលបានទំនុកចិត្តនិងការគាំទ្រស្មោះដោយអស់ពីដួងចិត្តពីប្រជាជនចិន ។ ពាក្យសម្តីរបស់លោក Mike PomPeo គឺមិនសាកសមនឹងនាទីជារដ្ឋមន្ត្រីការបរទសអាមេរិកឡើង ហើយបានឆ្លុះបង្ហាញពីចេតនាបុគ្គល ដែលព្យាយាមស្វែងរកសំឡេងគាំទ្រខាងនយោបាយតាមរយៈទង្វើប្រឆាំងប្រទេសចិន ។ យើងខ្ញុំសូមដាស់តឿនដល់លោកកុំធ្វើការចោទប្រកាន់ដោយគ្មានហេតុផលថែមទៀតចំពោះប្រទេសចិន ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ