ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការណែនាំអំពីសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ ជូនឧត្តមមន្ត្រីការទូតបរទេស

2019-11-09 15:19:02

កាលពីថ្ងៃទី ៨ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង ក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើកិច្ចប្រជុំណែនាំពីសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ ជូនចំពោះឧត្តមមន្ត្រីការទូតប្រទេសចំនួនជាង ១៣០ ។

អ្នកជំនាញការបានបង្ហាញថា សន្និសីទពេញអង្គលើកនេះ បានអនុម័ត នូវ «សេចក្តីសម្រេចចិត្តនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ស្តីពីបញ្ហាសំខាន់ក្នុងការប្រកាន់ខ្ជាប់និងកែលម្អឱ្យកាន់តែល្អនូវរបបសង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិន ដើម្បីជំរុញទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ចជាតិ» ។សេចក្តីសម្រេចចិត្តនេះបានជួយផ្តល់ជម្រើសថ្មីនៃការធ្វើទំនើបកម្មប្រទេសជាតិសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅចិននិងឧត្តមមន្ត្រីការទូតបរទេសសុទ្ធតែបានកោតសរសើរយ៉ាងខ្លាំងថា ប្រទេសចិនបានបង្កើតការអភិវឌ្ឍប្រកបដោយស្ថិរភាពផ្នែកសេដ្ឋកិច្ច សង្គមរក្សាបានសុខសន្តិភាពនិងស្ថិរភាពយូរអង្វែង , បានបង្កើតនូវមាគ៌ាអភិវឌ្ឍន៍ដ៏ជោគជ័យមួយ ហើយរបបជាតិមានប្រសិទ្ធភាព និងសមត្ថភាពអភិបាលកិច្ចជាតិមានភាពខ្លាំងក្លា របបចិនកំពុងបង្ហាញនូវភាពទាក់ទាញពិសេសលើឆាកអន្តរជាតិ។ ពួកគេមានឆន្ទៈបង្កើនការផ្លាស់ប្តូរជាមួយបក្សកុម្មុយនិស្តចិន បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យ "ខ្សែក្រវាត់និងផ្លូវ"ជាមួយចិន ដើម្បីរួមគ្នាសម្រេចវិវឌ្ឍនភាពនិងភាពរុងរឿង៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ