ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ​បដិសេធ​ទទួល​ពាក្យ​បណ្តឹង​ដែល​ចោទ​ប្រកាន់​ថានាយករដ្ឋមន្រ្តី​ធ្វើ​ខុស​រដ្ឋធម្មនុញ្ញ​​ដោយ​​មិន​បាន​ធ្វើ​សច្ចាប្រណិធានឱ្យ​​បាន​គ្រប់​លក្ខណៈ

2019-09-12 16:56:36

    ថ្ងៃទី ១១ ខែកញ្ញា តុលាការ​រដ្ឋធម្មនុញ្ញ​ថៃបាន​ចេញ​សេចក្តី​ប្រកាស​ទៅកាន់​ប្រព័ន្ធ​សារ​ព័ត៌មាន​ថា តុលាការរដ្ឋធម្មនុញ្ញ​បានបដិសេធ​ទទួល​​យក​ពាក្យ​បណ្តឹង​ដែលចោទ​ប្រកាន់​លោក​បា្រយុទ្ធ នាយករដ្ឋមន្រ្តី​ថៃ​ថា​ មិន​បាន​ធ្វើ​សច្ចាប្រណិធានឱ្យបាន​គ្រប់​​លក្ខណៈ​​តាមការកំណត់នៃ​​រដ្ឋធម្មនុញ្ញ ដោយសារតែ​តុលាការ​រដ្ឋធម្មនុញ្ញ​គ្មាន​សិទ្ធិជំនុំ​ជម្រះ​បណ្តឹង​មួយ​នេះទេ​ ។ 

    តុលាការ​រដ្ឋធម្មនុញ្ញថៃបាន​អះអាងទៀត​ថា ការ​ធ្វើ​សច្ចាប្រណិធាន​ជា​កិច្ចការ​នយោបាយ​រវាង​គណៈរដ្ឋមន្រ្តី​និង​ព្រះមហាក្សត្រ​​ ដូច្នេះ​វា​មិន​ស្ថិត​នៅ​ក្នុង​ក្រប​ខ័ណ្ឌអំណាច​ជំនុំ​ជម្រះ​​របស់​តុលាការ​រដ្ឋធម្មនុញ្ញ​នោះ​ទេ ​៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ