ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក​លី ខឺឈាង នាយករដ្ឋមន្រ្តី​ចិន​​ចេញអនុ​ក្រឹត្យ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​ ដើម្បី​តាក់​តែងលោក​He Yicheng ជា​អភិបាលនៃ​តំបន់​រដ្ឋបាល​​ពិសេស​ម៉ាកាវ​អាណត្តិ​ទី ៥

2019-09-12 16:53:23

      ​​​ថ្ងៃទី ១១ ខែ​កញ្ញា​ នៅ​ក្រុង​ប៉េកាំង លោក​លី ខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​បាន​ជួប​ពិភាក្សាជា​មួយ​លោក​Ho Iat-seng​ ព្រមនិង​​ចេញអនុ​ក្រឹត្យនៃ​​ក្រុមប្រឹក្សាកិច្ចការ​រដ្ឋ​ចិនលេខ ៧១៩ ​ស្តីពី​ការ​តាក់​តែង​លោកHo Iat-seng ​ជា​អភិបាលនៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​នៃ​សាធារណរដ្ឋប្រជាមានិតចិនអាណត្តិទី ៥ ​ ។

      ក្នុងកិច្ច​ជំនួប លោក​លី ខឺឈាង​បាន​គូស​បញ្ជាក់ថា ឆ្នាំ​​២០១៩នេះ​ជា​ខួប​ទី ២០ នៃ​ការ​ដែល​ម៉ាកាវ​វិលត្រឡប់​ចូល​​មាតុប្រទេសចិន​វិញ ។ រដ្ឋាភិបាលមជ្ឈិម​​នឹង​បន្ត​អនុវត្ត​យ៉ាង​គ្រប់​ជ្រុង​ជ្រោយ​និងចំគោលដៅ​​នូវ​គោលការណ៍​”ប្រទេសមួយ​ ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ” “អ្នក​ម៉ាកាវ​គ្រប់​គ្រង​​ម៉ាកាវ”​ និងគោលការណ៍​ណែនាំ​​​ស្តីពីការ​ស្វ័យ​គ្រប់គ្រង​​កម្រិត​ខ្ពស់ អនុវត្ត​យ៉ាងម៉ឺងម៉ាត់​តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​មូលដ្ឋាន ព្រមនិង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​រដ្ឋបាល​ម៉ាកាវ​អាណត្តិ​ថ្មី​ក្នុងការ​ធ្វើ​​អភិបាលកិច្ច​តាម​ច្បាប់​ និង​​សកម្មក្នុងការ​បង្កើត​សមិទ្ធផល​ថ្មី​ ។

      ជាការឆ្លើយតប លោក​Ho Iat-seng បាន​ថ្លែង​ថា ក្រោយ​ពី​ចូលកាន់​​តំណែង លោក​នឹង​​​អនុវត្តយ៉ាងដាច់​ខាត​នូវ​​គោលការណ៍​​ ”ប្រទេសមួយ ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ ” ធ្វើការ​យ៉ាងម៉ឺងម៉ាត់​​តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​មូលដ្ឋាន សំដៅ​ជំរុញ​សេដ្ឋកិច្ច​ម៉ាកាវឱ្យ​​វិវឌ្ឍ​រីក​ចម្រើន​ដោយ​សមរម្យនិង​មានពិពិធកម្ម ៕

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ