ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ប្រទេសចិនមានស្តង់ដាជាតិជិត៣ម៉ឺន៧ពាន់ស្តង់ដា ក្នុងរយៈពេល៧០ឆ្នាំមកនេះ បរិមាណនិងគុណភាពនៃស្តង់ដាបានកើនឡើងយ៉ាងខ្លាំង

2019-09-12 15:34:16

ថ្ងៃទី ១១ ខែកញ្ញា លោក Tian Shihong ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងស្តង់ដាចិនបានទម្លាយឱ្យដឹងនៅក្រុងប៉េកាំងថា គិតរហូតដល់បច្ចុប្បន្ន ប្រទេសចិនមានស្តង់ដាជាតិចំនួន ៣ ម៉ឺន ៦ ពាន់ ៨ រយ ៧៧ស្តង់ដា ហើយបានជំរុញដល់ការបង្កើតស្តង់ដាអន្តរជាតិចំនួន៥៨៣ស្តង់ដា ។ ក្នុងរយៈពេល៧០ឆ្នាំមកនេះ បរិមាណនិងគុណភាពនៃស្តង់ដារបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង ប្រព័ន្ធស្តង់ដាមានភាពកាន់តែល្អពេញលេញ ។

លោក Tian Shihong បានថ្លែងទៀតថា នៅពេលអនាគត ប្រទេសចិននឹងបង្កើតយន្តការស្តង់ដាប្រកបដោយកម្រិតខ្ពស់និងបើកទូលាយទៅកាន់បរទេស នឹងសកម្មចូលរួមសកម្មភាពធ្វើអន្តរជាតូបនីយកម្មស្តង់ដារបស់ខ្លួន ក៏ដូចជាបង្កើនកិច្ចសហប្រតិបតិ្តការនិងការផ្លាស់ប្តូរជាមួយអង្គការស្តង់ដាអន្តរជាតិនិងស្ថាប័នស្តង់ដាជាតិក្នុងក្របខ័ណ្ឌកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” ផងដែរ ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ